#សូមគោរពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត កូនសូមអោយសម្តេចមេត្តាពិចារណាលើភាពអយុត្តិធម៍គ្នាចំពោះមុខច្បាប់នៅកម្ពុជា៕

0
17

#តំបន់អូសេវ អូចំបក់ ស្ថិតក្នុងភូមិសាស្ត្រ ភូមិភ្លុក ឃុំភ្លុក ស្រុកសាសាន ខេត្តស្ទឹងត្រែង៕ ដែលជាតំបន់អភិរជីវចំរុះ នឹងជាតំបន់ការពាររបស់បរិស្ថានដែលតែងតែចោទប្រកាន់លើពលរដ្ឋចាប់ដាក់គុកខ្លះរត់ចោលស្រុកបង្កឡើងដោយមន្ទីបរិស្ថានខេត្តស្ទឹងត្រែង ដែលតែងតែបញ្ចូនរឿងទៅតុលាការដើម្បីដាក់ទោសទាន់ទៅតាមផ្លូវច្បាប់ដែលបានកំណត់ តែហេតុអីបានជាក្រុមរបស់លោកស្រី អ៊ាង ចាន់ឌី ,លោក បាន ភាព ,លោក ឈុន សែ មានអំណាចរហូតដល់បង្ហូមនុស្សចូលគ្រប់តំបន់អោយទៅកាប់បំផ្លាញព្រៃយកដីដាំដំណាំយ៉ាងអនាធិបតេយ្យ ហើយរហូតអភិបាលខេត្តស្ទឹងត្រែងឯកឧត្តម ម៉ុម សារឿន យកអង្កទៅចែកជាអំណោយដល់ពលរដ្ឋដែលបានកំពុងកាប់ទន្ទ្រានរានដីព្រៃរបស់រដ្ឋដោយគ្មានច្បាប់អនុញ្ញាត ហើយគ្មានការចោទប្រកាន់ពីស្ថាប័នដែលពាក់ព័ន្ធបង្ក្រាបនិងការពារព្រៃឈើឡើយ ហើយថែមទាំងការពារនិងផ្ដល់កម្លាំងចិត្តឱ្យក្រុមអាណាធិបតេយ្យដែលកំពុងប្រព្រឹត្តបទល្មើសទៅវិញ៕

#ពលរដ្ឋក្រៅពីក្រុមបក្សពួករបស់ខ្លួនត្រូវបានចោទប្រកាន់ជាបន្តបន្ទាប់ តំបន់តែមួយ កន្លែងតែមួយ មនុស្សដូចគ្នា ចង់រស់ដូចគ្នា ប្រព្រឹត្តបទល្មើសដូចគ្នា សារជាតិមនុស្សដូចគ្នារស់នៅក្រោមមេឃលើដីដូចគ្នា ហេតុអ្វីបានមានអ្នកជាប់គុគដោយសាចងរស់ ហើយមានអ្នកមានសេរីភាព និង មានអ្នកមានអំណាចការពារដកពីរអ្នកទន់ខ្សោយអោយទៅក្រុមរបស់ខ្លួន៕

#តើច្បាប់ មាត្រាច្បាប់ បទល្មើសព្រហ្មទណ្ឌអនុវត្តចំពោះតែអ្នកក្រីក្រអ្នកទន់ខ្សោយ គ្មានបក្សពួក គ្មានខ្នង ដូច្នេះមានតែសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីទេ ដែលជាឪពុកម្តាយដែលមានព្រហ្មវិហ៊ាធម៍ ចំពោះកូនៗអោយស្មើភាពគ្នាចំពោះមុខច្បាប់ សុំអោយសម្តេចពិនិត្យទៅលើប្រព័ន្ធតុលាកាខេត្តស្ទឹងត្រែងឡើងវិញ៕

#សូមសម្តេចមេត្តាពិនិត្យទៅលើអភិបាលខេត្ត ម៉ុម សារឿន ដែលដឹកអង្កទៅចែកដល់ជនល្មើសដែលបាននឹងកំពុងកាប់បំផ្លាញព្រៃឈើជាកន្លែជីវចំរុះការពារដោយបរិស្ថាន យកអង្កទៅចែកតាមរយ:លោក បាន ភាព និង លោកស្រី អ៊ាង ចាន់ឌី តាមការផ្សាយនឹងបរិយាយរបស់លោក ឡន វណ្ណា ដែលជាអ្នកសារព័ត៌មាន នឹងពិនិត្យទៅលើប្រធានមន្ទីបរិស្ថានខេត្តអនុវត្តច្បាប់ដូចជាមិនស្មើភាពគ្នា ហើយការពារក្រុមលោក បាន ភាព នេះតាមសំដីលោក បាន ភាព អោយសួទៅបរិស្ថាន។

#ដើម្បីអនុវត្តច្បាប់អោយស្មើភាពគ្នាត្រូវដកហូតតំបន់នោះទាំងមូលមកជាសម្បត្តរដ្ឋវិញ ហើយដាក់ទោសទណ្ឌទៅលើក្រុមអនាធិបតេយ្យដែលបាននឹងកំពុងអាស្រ័យផលឬសង់លំនៅឋាននៅលើទីតាំងនោះយកទៅដាក់គុកដូចគ្នា ទើបស្មើភាពគ្នាចំពោះមុខច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here