ប្រជាពលរដ្ធនៅក្នុងស្រុកស្ទោងហួសចិត្តក្លោងទ្វារវិទ្យាល័យរស្មីសោភ័ណដែលមានអាយុកាល៥៨ឆ្នាំមកហើយឥឡូវបាក់ខ្ទេច

0
10

===========================

កំពង់ធំ ថ្ងៃទី 23 ខែកញ្ញាឆ្នាំ 2020 វេលាម៉ោង 8 និង 30 នាទីព្រឹកដោយមានឡានដឹកគ្រឿងចក្រមួយគ្រឿងបានបើកចូលទៅក្នុងវិទ្យាល័យរស្មីសោភ័ណក៏ប៉ុន្តែនឹកស្មានដល់គ្រឿងចក្រខាងលើឡានបានធ្វើឱ្យក្លោងទ្វារបាក់ដួលរលំទាំងស្រុងធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងមានការអស់ចិត្តយ៉ាងខ្លាំងជាទីបំផុត

ក្លោងទ្វារនេះបានកសាងឡើងដោយសប្បុរសជនដែលមានឈ្មោះតាំងឃាងហ៊ុយបានកសាងខ្លោងទ្វារនេះឡើងតាំងពីឆ្នាំ 1962 មកម្លេះបើគិតពីអាយុកាលខ្លោងទ្វារស្មីសោភ័ណនេះគឺមានអាយុកាល 58 ឆ្នាំមកហើយប៉ុន្តែមកដល់ពេលនេះប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងបានរិះគន់តៗគ្នាថាក្លោងទ្វារវិទ្យាល័យរស្មីសោភ័ណប្រៀបបាននឹងវត្ថុបុរាណមួយដែលមានអាយុកាលច្រើនឆ្នាំមកហើយ

ក្រោយពីបាក់ដួលរំលំក្លោងទ្វារវិទ្យាល័យរស្មីសោភ័ណធ្វើឲ្យប្រជាពលរដ្ឋមានការចាប់អារម្មណ៍ហើយក៏មានការសោកស្ដាយជាពិសេសម្ចាស់ដែលកសាងក្លោងទ្វារវិទ្យាល័យរស្មីសោភ័ណដែលមានឈ្មោះតាំង ឃាងស៊ុយ ប្រហែលជាមានការសោកស្ដាយយ៉ាងខ្លាំង

នៅក្នុងហេតុការណ៍បាក់ក្លោងទ្វាររស្មីសោភ័ណនេះអ្នកសារព័ត៌មានយើងបានទូរសព្ទទៅអធិការដ្ឋាននគរបាលស្រុកស្ទោងលោកយ៉ង់សំ បានឆ្លើយថាលោកក៏មិនបានដឹងដែរ អ្នកសារព័ត៌មានយើងបានបន្តទូរស័ព្ទទៅលោកសុទ្ធ វិច្ឆិកា ដែលជានាយកសាលាវិទ្យាល័យរស្មីសោភ័ណនោះលោកបានឆ្លើយថាឡានដឹកអាប៊ុលនេះគឺយកទៅប្រៀបដីនៅក្នុងបរិវេណសាលាក៏ប៉ុន្តែអ្នកជិះខាងលើមិនបានមើលទៅលើក៏បណ្ដាលឲ្យបាក់ខ្លោងទ្វារតែម្ដងទៅ។

LEAVE A REPLY

Please enter your comment!
Please enter your name here