គោយន្តកន្ត្រៃបានព្រលះគ្នាយ៉ាងពេញទំហឹងជាមួយនឹងម៉ូតូម៉ាកវ៉េវពណ៌ខ្មៅអត់ស្លាកលេខស្លាប់២របួស១

0
23

======================================

ខេត្តកំពង់ធំ): មានករណីគ្រោះថ្នាក់ចរាចរ
នៅថ្ងៃទី 22 ខែ កញ្ញា ឆ្នាំ 2020 វេលាម៉ោង18:55នាទីស្ថិតនៅចំណុចភូមិ នាងនយ ឃុំ ចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ចន្លោះគីឡូម៉ែត្រ 208-209 មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងគោយន្តកន្ត្រៃនិងម៉ូតូបណ្ដាលឱ្យស្លាប់មនុស្សប្រុសពីរនាក់ និងរបួសធ្ងន់ម្នាក់ប្រុស
👉 1 / ម៉ូតូម៉ាកវ៉េវ ពណ៍ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះឡាង ឡែន ភេទ ប្រុស អាយុ 29 ឆ្នាំទីលំនៅភូមិ ព្រះនង្គល័ ឃុំ ចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុ មិនពាក់មួកសុវត្ថិភាពទេ
2/ ឈ្មោះឡំ ភេទ ប្រុស អាយុ 25ឆ្នាំ ទីលំនៅ ភូមិព្រះនង្គ័ល ឃុំ ចំណាក្រោម ស្រុកស្ទោង ខេត្ត កំពង់ធំ អ្នករួមដំណើរ រងរបួសធ្ងន់ មិនពាក់មួកសុវត្ថិភាព
3/ ឈ្មោះដា ភេទ ប្រុស អាយុ32ទីលំនៅភូមិក្រសាំង ឃុំ សាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ អ្នករួមដំណើរ ស្លាប់នៅកន្លែងកើតហេតុ មិនពាក់មួកសុវត្ថិភាព
👉 អ្នកបើកបរគោយន្តកន្ត្រៃ ដឹកធ្យូង ឈ្មោះ សេក ស៊ីម ភេទ ប្រុស អាយុ 43 ឆ្នាំ រស់នៅភូមិ ពពេច ឃុំ ចុងដូង ស្រុក បារាយណ៍ខេត្ត កំពង់ធំ
👉មូលហេតុ ម៉ូតូ និងគោយន្តកន្ត្រៃដឹកធ្យូង បានបើកបរស្របទិសគ្នាពីជើងទៅត្បូង(ស្ទោងកំពង់ធំ)ដល់ចំណុចកើតហេតុម៉ូតូបានបុកគោយន្តកន្ត្រៃដឹកធ្យូងពីក្រោយបណ្ដាលអោយគ្រោះថ្នាក់តែម្តង ។ ជនរងគ្រោះរបួសធ្ងន់បានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រុកស្ទោង ចំពោះសាកសព បានប្រគល់ជូនបងប្អូនយកទៅធ្វើបុណ្យ។
មធ្យោបាយទាំង2គ្រឿងនិងអ្នកបើកបរគោយន្តកន្ត្រៃដឹកធ្យូងត្រូវបានយក មក រក្សាទុក និងសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចំណាក្រោម។

LEAVE A REPLY

Please enter your comment!
Please enter your name here