ផ្ទះ១៣ខ្នងដួលរលំនិងនិងរបើកដំបូលទាំងស្រុងដោយភ្លៀងនិងខ្យល់កន្ត្រាក់

0
34

ខេត្តស្វាយរៀង៖យ៉ាងហោចណាស់មានផ្ទះប្រជាពលរដ្ឋ១៣ខ្នងដួលរលំនិងរបើកដំបូលទាំងស្រុងនៅស្រុកស្វាយជ្រំក្រុងស្វាយរៀងនិងស្រុករំដួលដោយសារមានភ្លៀងធ្លាក់ខ្លាំងលាយនិងខ្យល់កន្ត្រាក់កាលពីវេលាម៉ោង៩និង៣០នាទីយប់
ថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០២០ប៉ុន្តែមិនបណ្ដាលអោយមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។

បើតាមសមត្ថកិច្ចបានអោយដឹងថានៅស្រុករំដួល មានភ្លៀងលាយឡំខ្យល់កន្ត្រាក់ បណ្តាលអោយខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ០៣ខ្នងមាន ទី១ម្ចាស់ផ្ទះមានឈ្មោះនេត សំអាន ភេទប្រុស រស់នៅភូមិព្រៃស្រគុំ ឃុំពងទឹក ស្រុករំដួលផ្ទះធ្វើពីឈើប្រក់ស័ង្កសី ទំហំ ៥គុណនិង៨របើកដំបូលខូចខាតទាំងស្រុង ។

ទី២មានឈ្មោះ អ៊ួក សុខ ភេទស្រី  រស់នៅភូមិលក្ខរាជា ឃុំកំពង់ចកផ្ទះទំហំ ៤គុណនិង៥ ផ្ទះធ្វើពីឈើជញ្ជាំងនិងដំបូលស័ង្កសី បណ្តាលអោយដួលរលំខូចខាតទាំងស្រុង។
និងទី៣មាន ឈ្មោះ សាន់ បារំាង ភេទប្រុស រស់នៅភូមិលក្ខរាជា ឃុំកំពង់ចក ផ្ទះធ្វើពីឈើ ប្រក់សុីប្រូ ទំហំ ៦គុណ៧ បណ្តាលអោយរបើកដំបូលស៊ីប្រូចំនួន ០៩សន្លឹក ។

​​ប្រភពបន្តថានៅក្រុងស្វាយរៀង មានផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នង មានទី
១ផ្ទះឈ្មោះ នៅ សារ៉ាន់ ភេទប្រុសអាយុ៣៩ឆ្នាំនៅភូមិស្វាយតឿ សង្កាត់ស្វាយតឿ បណ្តាលអោយខូចខាតផ្ទះ១ខ្នង ទំហំ ៦គុណ៧ ប្រក់ស័ង្កសី (ខូចខាតស័ង្កសី១០សន្លឹក ដើមឈើរលំលើ)។
ទី២ផ្ទះមានឈ្មោះ ព្រាប សារ៉ែនភេទប្រុសអាយុ៥៤ឆ្នាំនៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ផ្ទះទំហំ ៥គុណនិង៧ ប្រក់ស័ង្កសី បណ្តាលអោយប៉ើងដំបូលទាំងស្រុង។

ចំណែកស្រុកស្វាយជ្រំមានផ្ទះប្រជាពលរដ្ឋចំនួន៨ខ្នងមានឈ្មោះ
ទី១ម្ចាស់ផ្ទះមានឈ្មោះហែម សាវឿនភេទស្រីអាយុ៥៧ឆ្នាំនៅភូមិថ្នាឃំុគ្រួស(រលំទាំងស្រុង)។
ទី២មានឈ្មោះ.អ៊ុយ គា ភេទប្រុសអាយុ៥៤ឆ្នាំនៅភូមិថ្នាឃំុគ្រួស(រលំទាំងស្រុង)។
ទី៣ផ្ទះឈ្មោះស ដូប ភេទស្រីអាយុ៥២ឆ្នាំនៅភូមិត្រោកឃំុគ្រួស(រលំទាំងស្រុង)។
ទី៤ផ្ទះឈ្មោះ ស ជិន ភេទស្រីអាយុ៥២ឆ្នាំនៅភូមិត្រោកឃំុគ្រួស(រលំទាំងស្រុង)។

៥ផ្ទះឈ្មោះ សយ នឿន ភេទប្រុសអាយុ២៦ឆ្នាំនៅភូមិក្រសាំងជ្រំឃំុគ្រួស(រលំទាំងស្រុង)។
៦ផ្ទះឈ្មោះ ស៊ុំ សំអូ នៅភេទប្រុសអាយុ៣៣ឆ្នាំនៅភូមិក្រសាំងជ្រំឃំុគ្រួស(របើកដំបូល)

ទី៧មានឈ្មោះចាន់ ធា ភេទស្រីអាយុ៤២ឆ្នាំនៅភូមិចំបក់គុយ ឃុំកំពង់ចំឡង(ខូចខាតទាំងស្រុង)
និងទី៨ម្ចាស់ផ្ទះមានឈ្មោះ
ហុង  ហេន ភេទស្រីអាយុ៣៥ឆ្នាំ នៅភូមិស្វាយក្អែ ឃំុតាសួស( របេីកដំបូលទាំងស្រុង)។ដោយជា រដ្ឋាស្វាយរៀង

LEAVE A REPLY

Please enter your comment!
Please enter your name here