អភិបាលខេត្តកំពង់ធំ ទទួលការចូលជួបសម្តែងការគួរសមជាមួយលោកស្រីនាយិការថ្មី នៃកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា

0
16

(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាមន្ត្រីទទួលបន្ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត បានទទួលការចូលជួបសម្តែងការគួរសមរបស់លោកស្រី Claire Conan នាយិការថ្មី នៃកម្មវិធីស្បៀងអាហារពិភពលោក World Food Programme (WFP) ប្រចាំកម្ពុជា នៅប្រជុំសាលាខេត្តកំពង់ធំ នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ។

ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលនោះដែរ លោកស្រី Claire Conan នាយិការថ្មី នៃកម្មវិធីស្បៀងអាហារពិភពលោក បានថ្លែងអំណរអរគុណដល់ឯកឧត្តមអភិបាលខេត្តកំពង់ធំ ដែលបានផ្ដល់កិត្តិយសចូលជួបសំដែងការគួរសមនៅពេលនេះ។ លោកស្រីបន្ថែមទៀតថា កម្មវិធីស្បៀងអាហារពិភពលោកបានជួយគាំទ្រអាហាររូបត្ថម្ភជាច្រើននៅតាមសាលារៀនជាង ២០០សាលា នៅក្នុងប្រទេសកម្ពុជាម ក្នុងនោះក៏មានខេត្តកំពង់ធំផងដែរ។ លើសពីនេះ លោកស្រីនាយិការបានសង្កត់ធ្ងន់ថា កម្មវិធីស្បៀងអាហារពិភពលោក ក៏បានត្រៀមសន្តិសុខស្បៀង និងអាហារូបត្ថម្ភមួយចំនួន ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយ និងគ្រោងសាងសង់ទីទួលមានសុវត្ថិភាពចំនួន ២កន្លែងបន្ថែមទៀត នៅក្នុងខេត្តកំពង់ធំ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ក៏បានថ្លែងអំណរគុណក្នុងនាមថ្នាក់ដឹកនាំខេត្តកំពង់ធំ ចំពោះអង្គការកម្មវិធីស្បៀងអាហារពិភពលោក ដែលបានចូលមកជួយកម្ពុជា ជាពិសេសនៅលើទឹកដីខេត្តកំពង់ធំ ស្របពេលដែលប្រទេសកម្ពុជា កំពុងតែជួបការលំបាកខ្លាំងខាងផ្នែកស្បៀងអាហារ ផងដែរ។

លើសពីនេះទៀតឯកឧត្តម អភិបាលខេត្តកំពង់ធំ បានសំណូមពរដល់ លោកស្រីនាយិកាថ្មី នៃកម្មវិធីស្បៀងអាហារពិភពលោក សូមបន្តជួយផ្តល់សន្តិសុខស្បៀងនិងអាហារូបត្ថម្ភនៅតាមសាលារៀននៅក្នុងខេត្តកំពង់ធំឲ្យបានច្រើនកន្លែង ដោយសារប្រជាពលរដ្ឋមួយចំនួនក៏នៅមានជីវភាពខ្វះខាត។ លើសពីនេះទៀត រដ្ឋបាលខេត្តកំពង់ធំក៏បានត្រៀមលក្ខណៈក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយរករាជរដ្ឋាភិបាលកម្ពុជា រហូតមកដល់ពេលនេះមិនទាន់មានរបាយការណ៍ណាមួយបង្ហាញថាប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាស្លាប់ដោយសារជម្ងឺនេះនោះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here