ស្នងការ ស្នងការរង នគរបាលខេត្តកោះកុង បានដឹកនាំមន្ត្រីក្រោមឱវាទកសាងផ្លូវបេតុងមួយខ្សែក្នុងស្នងការដ្ឋាននគរបាលខេត្តកោះកុង

0
8

ខេត្តកោះកុង ÷ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ លោក គង់ មនោ ស្នងការនគរបាលខេត្តកោះកុង រួមទាំងស្នងការរង បានដឹកនាំកម្លាំងក្រោមឱវាទធ្វើការកសាងផ្លូវបេតុងមួយខ្សែ នៅក្នុងស្នងការដ្ឋាននគរបាលខេត្តកោះកុង ក្រោមការចំណាយថវិការពីសប្បុរសជននានា ។

បើតាមការបញ្ជាក់ពីលោក មីន រស្មី ស្នងការរងទទួលបន្ទុកកណ្តាលបទល្មើសសេដ្ឋកិច្ច និងគ្រឿងញៀន បានអោយដឹងថា ការកសាងផ្លូវបេតុងខាងលើ ផ្តើមឡើងដោយលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ក្រោមការចំណាយថវិការពីការកៀងគរ និងរួមចំណែកពីសប្បុរសជននានាក្នុងខេត្តកោះកុង ។

លោកបន្តថា ផ្លូវបេតុងដែលបានស្ថាបនាឡើងថ្មីនាពេលនេះ គឺមានទំហំ១៥០០ម៉ែត្រការ៉េ ដោយចំណាយអស់ថវិការសរុបចំនួន៣០០០០$ (បីម៉ឺនដុល្លា) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here