មន្ត្រីឧទ្យានុរក្សស្នាក់ការអូរអំបិល បានសហការជាមួយកម្លាំងល្បាតប្រចាំនៅស្នាក់ការ អង្គការអភិរក្សសត្វព្រៃកម្ពុជា និងអនុរក្សសត្វដំរី

0
39

នៅថៃ្ង២៣ ខែកញ្ញាឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សស្នាក់ការអូរអំបិល បានសហការជាមួយកម្លាំងល្បាតប្រចាំនៅស្នាក់ការ អង្គការអភិរក្សសត្វព្រៃកម្ពុជា និងអនុរក្សសត្វដំរី បានចុះល្បាតចាប់ពីចំណុចប៉ុស្តិ៍អូរកូនតឹងដល់ចំណុចប៉ុស្តិ៍កប់គងបានប្រទះឃើញជនសង្ស័យពីរនាក់ដាក់អន្ទាក់ចាប់សត្វព្រៃ (ជ្រូកព្រៃ) ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្ម-ទេព មន្ត្រីយើងបានឃាត់ខ្លួនជនសង្ស័យយកមកស្នាក់ការអូរអំបិលនិងបញ្ជូនមកមន្ទីរបរិស្ថាន ខេត្តឧត្តរមានជ័យ ដើម្បីកសាងសុំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីតំបន់ការពារធនធានធម្មជាតិ។
ជនសង្ស័យទាំងពីរមានឈ្មោះ និងអាស័យដ្ឋានដូចខាងក្រោម៖
១-ឈ្មោះ សួង សាក់ ភេទប្រុស អាយុ២៤ ឆ្នាំ រស់នៅក្នុងភូមិ ត្រាំសសរ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប
២-ឈ្មោះ វ៉ន វៀង ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅ ភូមិ ត្រាំសសរ ឃុំស្រែ ណូយ ស្រុកវ៉ារិន ខេត្តសៀមរាប៕

LEAVE A REPLY

Please enter your comment!
Please enter your name here