លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ លោក អភិបាលស្រុកមង្គលបុរី បានអញ្ជើូញចុះពិនិត្យមើលពីស្ថានភាពទឹកដែលកំពុងហក់ឡើងយ៉ាងគំហុក ក្នុងស្រុកមង្គលបូរី

0
18

(បន្ទាយមានជ័យ) លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះជួយស្រុកមង្គលបូរី លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបុរី បានអញ្ជើូញចុះពិនិត្យមើលពីស្ថានភាពទឹកដែលកំពុងហក់ឡើងយ៉ាងគំហុក ចំនួន៣កន្លែងរួមមាន ឃុំបត់ត្រង់ នៅចំណុចស្ពានបត់ត្រង ឃុំរហាត់ទឹក នៅចំណុចសំណង់ពោធ២ដើម និងឃុំចំណោម នៅចំណុចស្ពានចំណោមនៅក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាល្ងាចថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានលើកឡើងថា៖រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះស្ថានភាពដែលធ្លាក់ពីផ្នែកខាងលើមកពីខេត្តប៉ៃលិន និងខេត្តបាត់ដំបងតាមដងស្ទឹងបវិលមកដងស្ទឹងមង្គលបូរីខេត្តបន្ទាយមានជ័យ ទឹករយៈពេល២ទៅ៣ថ្ងៃនេះឡើងខ្លាំងរហូតដល់មានចំនួន៤ឃុំជាប់ដងស្ទឹងត្រូវបានជូនដំណឹងអោយបងប្អូនប្រជាពលរដ្ឋត្រូវមានការចូលរួមប្រុងប្រយ័ត្នព្រោះទឹកកំពុងហក់ឡើងខ្លាំងនេះជាការព្រួយបារម្ភពីអាជ្ញាធរ។
លោកបានបញ្ជាក់ថា៖ទឹកជំនន់ដែលត្រូវបានជូនដំណឹងមានចំនួន៤ឃុំតាមដងស្ទឹងមង្គលបូរីមាន ឃុំសឿ ឃុំចំណោម ឃុំរហាត់ទឹក ឃុំបត់ត្រង់ ទោះជាទឹកកំពុងហក់ឡើងខ្លាំងរយៈពេល២ទៅ៣ថ្ងៃយ៉ាងណាក៍ដោយតែមិនទាន់ប៉ៈពាល់ឬលិចលង់ផ្ទៈសំបែងប្រជាពលរដ្ឋនៅឡើយទេតែនៅឃុំសឿ និងឃុំចំណោមដែលជាប់ព្រំប្រទល់ស្រុកបវិលខេត្តបាត់ដំបង ទឹកកំពុងប្រឈមលិចស្រូវដើមរដូវកំពុងទំដែលប្រជាកសិករកំពុងដណ្តើមច្រូតពីទឹកជាបណ្តើៗហើយ។
ក្នុងឱកាសចុះពិនិត្យមើលពីស្ថានភាពទឹក លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ក្រោយពេលចុះពិនិត្យមើលស្ថានភាពទឹកនៅស្រុកមង្គលបូរីឃើញមាន៤ឃុំដែលរស់នៅតាមដងស្ទឹងមង្គលបូរីកំពុងត្រូវបានជូនដំណឹងដល់បងប្អូនចូលរួមការប្រុងប្រយ័ត្ន ព្រោះស្ថានភាពទឹកផ្នែកខាងលើកំពុងហក់ឡើងខ្លាំងជាការព្រួយបារម្ភចំពោះអាជ្ញារធរដែលត្រូវចុះពិនិត្យជាក់ស្តែងឃើញទឹកកំពុងហក់ខ្លាំង។
លោក លី សារី បានអំពាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងចូលមានការប្រុងប្រយ័ត្នព្រោះទឹកដែលកំពុងហក់ឡើងខ្លាំងរាល់ថ្ងៃ ត្រូវប្រុងប្រ័ត្នចំពោះកូនចៅមិនត្រូវអោយលេងទឹក ហើយមុនចូលដេកផ្ទៈទាបត្រូវពិនិត្យមើលអោយបានច្បាស់លាស់មុនចូលដេកខ្លាចសត្វសេពឹសដែលបណ្តាលគ្រោះថ្នាក់កើតឡើងបានគ្រប់ពេល៕ដោយ មច្ចុរាជ

LEAVE A REPLY

Please enter your comment!
Please enter your name here