សម្តេចក្រឡាហោមចេញ សេចក្តីណែនាំ ការយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ..

0
23

រាជធានីភ្នំពេញថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២០ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច ក្រឡាហោម ស ខេង បានចេញសេចក្តីណែនាំ លេខ:០៤៣ (សណន) ដោយមានខ្លឹមសារ ទាំងស្រុងដូចតទៅ កន្លងមកក្រសួងមហាផ្ទៃ បានទទួលយកការដោះស្រាយ ចំពោះបណ្តឹង សំណើរ សំណូមពរ មតិយោបល់ ការថ្នាំងថ្នាក់ ឬក្តីកង្វល់ របស់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនិងសមត្ថកិច្ច របស់ក្រសួងមហាផ្ទៃ តាមរយៈដាក់លិខិតចូលមកក្រសួងមហាផ្ទៃ តាមរយ:ផេក ហ្វេសប៊ុក សម្ដេចក្រឡាហោម ស ខេង និងតាមរយៈការដកស្រង់សារព័ត៌មាន និងទំនាក់ទំនងសង្គមនានា ដើម្បី បញ្ជូនទៅអគ្គ.ជំនាញពាក់ព័ន្ធនានា ចំណុះក្រសួងរដ្ឋបាលរាជធានី ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ធ្វើការដោះស្រាយ។ក្រសួង ចាត់ទុកថា នេះជាវិធីផ្តល់សេវាជូន ប្រជាពលរដ្ឋមួយដ៏សំខាន់។ ដោយពិនិត្យឃើញថា ការដោះស្រាយបញ្ហាខាងលើមួយចំនួន ទទួលបានលទ្ធផលល្អប្រសើរ និងបានឆ្លើយតបទាន់ពេលជូនប្រជាពលរដ្ឋ និងបញ្ហាមួយចំនួនទៀត មិនទាន់ទទួលបានលទ្ធផលនៅឡើយ ហេតុនេះក្រសួងមហាផ្ទៃ សូមធ្វើការណែនាំគ្រប់បណ្តាអគ្គ.ជំនាញ ពាក់ព័ន្ធនានា ចំណុះក្រសួង រដ្ឋបាលរាជធានី ខេត្ត-និងនគបាលរាជធានីខេត្ត ដូចខាងក្រោម:

_ ត្រូវយកចិត្តទុកដាក់ តាមដាន និងធ្វើការដោះស្រាយជូនប្រជាពលរដ្ឋអោយបានល្អ តាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ។
_ត្រូវ ធ្វើការដោះស្រាយហើយដោះស្រាយទៀត រហូតទទួលបានលទ្ធផលដល់ចប់ អោយបានត្រឹមត្រូវ ប្រកបដោយតម្លាភាព និងយុត្តិធម៌។
_ត្រូវធ្វើ របាយការណ៍អំពីលទ្ធផល នៃការដោះស្រាយជូនមកក្រសួងមហាផ្ទៃ វិញ ដើម្បីក្រសួងមានវិធានការបន្ត។

ទទួលបានសេចក្តីណែនាំនេះ អគ្គលេខាធិការនៃ អគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គាធិការនៃអគ្គធិការដ្ឋាន អគ្គនាយកនៃអគ្គនាយកដ្ឋាន ភសភ្តុភារ និង ហិរញ្ញវត្ថុ ប្រធានក្រុមប្រឹក្សានីតិកម្ម ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ស្នងការនៃស្នងការដ្ឋានរាជធានី-ខេត្ត និងអង្គភាពពាក់ព័ន្ធ ត្រូវអនុវត្តតាមការណែនាំនេះឲ្យមានប្រសិទ្ធភាពខ្ពស់។ដោយ នេះហើយ ជីវិត

LEAVE A REPLY

Please enter your comment!
Please enter your name here