រៀនច្បាប់ចេះច្រេីន ក្លាយ ជា មេធាវី ផង ជា នាយនគរបាល ជាតិ ផង តែ ពេល ផឹកគ្រឿងស្រវឹង នឹកឃេីញតែ គុក គុក គុក !

0
16

ភ្នំពេញ៖ ម្ចាស់ហាងគុយទាវអង្គរជុំសាខា ទួលគោក រាជធានីភ្នំពេញ បានដាក់ពាក្យប្តឹងប្រធានការិយាល័យប្រឆាំងភេរវកម្ម នៃក្រសួងមហាផ្ទៃ ឈ្មោះ ថ្លាង ភិនរ៉ា បន្ទាប់ពីមន្ត្រីនគរបាលរូបនេះបានដកកាំភ្លើងគំរាមបាញ់សម្លាប់លោក និងភរិយា។

ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។ នេះបើយោងតាមពាក្យបណ្ដឹងដែលបណ្ដាញព័ត៌មានទទួលបាននៅយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០។

ជនរងគ្រោះឈ្មោះ ជុយ សុខហេង ភេទប្រុស អាយុ៥៣ឆ្នាំ ទីលំនៅសព្វថ្ងៃផ្ទះលេខ៩១ ផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាម្ចាស់ហាងគុយទាវអង្គរជុំសាខាទួលគោក បានប្ដឹងលោក ថ្លាង ភិនរ៉ា ជាមន្ត្រីនគរបាល ឋាន:ជាប្រធានការិយាល័យប្រឆាំងភេរវកម្មនៃក្រសួងមហាផ្ទៃ ទៅកាន់ស្ថាប័នចំនួន៣ ទី១-ប្តឹងទៅកាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទី២-ប្តឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទី៣-ប្តឹងទៅកាន់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

ការប្ដឹងនេះបានធ្វើឡើងបន្ទាប់ពីមន្ត្រីនគរបាលខាងលើ បានជេរប្រមាថ និងគំរាមបាញ់សម្លាប់ជនរងគ្រោះ និងភរិយា ដោយដកកាំភ្លើងពីចង្កេះអាមេបញ្ចូលគ្រាប់តម្រង់ ទៅលើជនរងគ្រោះ និងភរិយា ដែលកំពុងហូបអាហារថ្ងៃត្រង់នៅក្នុងហាគុយទាវអង្គរជុំ សាខាទួលគោកផ្ទាល់តែម្ដង។

ក្នុងពាក្យបណ្ដឹងដដែលនេះជនរងគ្រោះបានទាមទារសំណងជំងឺចិត្ត ១០ម៉ឺនដុល្លារអាមេរិក និងបានស្នើសូមឲ្យច្បាប់ផ្តន្ទាទោសលើមន្ត្រីនគរបាលនោះធ្ងន់ធ្ងរជាទីបំផុត មិនអាចលើកលែងបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here