រដ្ឋបាលខេត្តកំពង់ធំ ចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០

0
18

(រដ្ឋបាលខេត្តកំពង់ធំ): នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីចូលរួមក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩ តាមឃុំ សង្កាត់ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១៩ ខែតុលា នេះ លោក យ៉ូវ សេងគុណ នាយករដ្ឋបាលសាលាខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានផ្តល់កិច្ចសហការ និងជួយឧបត្ថម្ភគាំទ្រដល់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ធំ នូវសម្ភារ និងបរិក្ខារ រួមមាន៖
១.អាល់កុលចំនួន ១២០លីត្រ
២.ដបបាញ់អាល់កុលចំនួន ៨២ដប
៣.ម៉ាស់ចំនួន ១៥០០ម៉ាស់

ជាមួយគ្នានោះដែរ ល.ខ.ប កំពង់ធំ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះឯកឧត្តមអភិបាលខេត្ត ដែលតែងតែជួយផ្តល់កិច្ចសហការ និងឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹង ដល់ដំណើរការនៃការងារបោះឆ្នោតក្នុងខេត្តកំពង់ធំ ឲ្យដំណើរការទៅបានល្អប្រសើរ និងជោគជ័យជាបន្តបន្ទាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here