សមត្ថកិច្ចនគរបាលស្រុកស្រែអំបិល បានឃាត់ខ្លួនជនសង្ស័យ៣នាក់ និង ដកហូតថ្នាំញៀនមួយចំនួន

0
210

កោះកុង៖ នៅវេលាម៉ោង៩,៥៥នាទីព្រឹក ថ្ងៃពុធ​ ទី២៣​ ខែកញ្ញា​ ឆ្នាំ២០២០​ កម្លាំងជំនាញ ប្រឆាំងគ្រឿងញៀនបានសហការណ៍ជាមួយកំម្លាំងផ្នៃកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកស្រុៃអំបិល​ និងកំម្លាំងប៉ុស្ត៍នគរបាលរដ្ឋបាលស្រែអំបិល ដឹកនាំដោយ លោកវរ:សេនីយ៍ឯក​ ហួន នុន អធិការនគរបាលស្រុកស្រែអំបិល បានចុះធ្វើការត្រួតពិនិត្យរដ្ឋបាល ផ្ទះមួយកន្លែងស្ថិត នៅចំនុចភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល​ ខេត្តកោះកុង​ ។

ដោយមានការសង្ស័យកំម្លាំងនគរបាលក៍បានឃាត់ខ្លួនជនសង្ស័យ ជួញដូរគ្រឿងញៀន និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ចំនួន៣នាក់​ ក្នុងនោះមានស្រី១នាក់ ។

ប្រភពពីជំនាញបានបញ្ជាក់ថា ជនសង្ស័យដែលបានឃាត់ខ្លួន ១ -ឈ្មោះ កុយ សាមឌី ភេទប្រុស អាយុ២០ឆ្នាំ បច្ចុប្បន្ន រស់នៅ​ ភូមិត្រពាំង ឃុំស្រែអំបិលស្រុកស្រែស្រែអំបិល ខេត្តកោះកុង។
២-ឈ្មោះ​ ស៊ុន វិផុន​ ភេទប្រុស​ អាយុ២១ឆ្នាំ បច្ចុប្បន​រស់នៅ​ភូមិត្រពាំង​ ឃុំស្រែអំបិល​ ស្រុកស្រែអំបិល​ ខេត្តកោះកុង។
៣-ឈ្មោះ សោម ជ្រុយ​ ភេទស្រី អាយុ៣៧ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិ ស្រែអំបិល​ ឃុំស្រែអំបិល ស្រុកស្រែអំបិល​ ខេត្តកោះកុង។

ប្រភពដដែលបន្តថា ក្រោយពេលឃាត់ខ្លួន កំម្លាំងនគបាល​ ជំនាញបានធ្វើការឆែកឆេរកឃើញ នូវ ម្សៅក្រាមពណ៍ ស ថ្លា សង្ស័យថាជាសារធាតុ ញៀន ចំនួន០៤កញ្ចប់​ តូច២​ និងធំ២​ ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនពណ៌ខ្មៅចំនួន១ ថង់សម្រាប់ វិចខ្ចប់ថ្នាំញៀនមួយចំនូន

បច្ចុប្បន្ន ជនសង្ស័យ ទាំង៣នាក់ខាងលើត្រូវបានកំម្លាំងជំនាញកំពុងកសាងសំណុំរឿង​ ដើម្បីបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកោះកុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here