ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរីចុះចែកកូនឈើហូបផ្លែជូនប្រជាពលរដ្ឋចំនួន១០០គ្រួសារនៅឃុំដាក់ដាំ ស្រុកអូររាំង

0
7

…………………….

ព័ត៌មានពីខេត្តមណ្ឌលគិរី-ស្រុកអូររាំង
ចេញផ្សាយថ្ងៃព្រហស្បតិ៍០៧កើត ខែអស្សុជ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០២០
…………………………..

នៅព្រឹកថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនិងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរីបានចុះចែកកូនឈើហូបផ្លែជូនប្រជាពលរដ្ឋចំនួន១០០គ្រួសារនៅឃុំដាក់ដាំ ស្រុកអូររាំងដែលមានកូនឈើហូបផ្លែគ្រប់ប្រភេទចំនួន៤០០ដើម។

នៅក្នុងពិធីនេះមានការចូលរួមពីលោកប្រធានមន្ទីរកសិកម្ម លោកអភិបាលស្រុកអូររាំង
និងមន្ត្រីរាជការគ្រប់ស្ថាប័ណក្នុងស្រុកថ្លែងនៅក្នុងកម្មវិធីនេះផងដែរឯកឧត្ដម ស្វាយ សំអ៊ាងបានលើកឡើងថា ដើម្បីលើកស្ទួយជីវភាពដល់ប្រជាពលរដ្ឋបន្ថែមក្រុមការងារខេត្ត ស្រុករួមគ្នាគិតគូរិះរកមធ្យោបាយជួយដោះស្រាយនិងទុក្ខលំបាកដល់ពលរដ្ឋមានការលំបាកពិសេសតំបន់ដាច់ស្រយ៉ាល។

លោកបានបន្តទៀតថា នៅក្នុងរដូវភ្លៀងធ្លាក់នេះសូមបងប្អូនប្រជាពលរដ្ឋថែទាំសុខភាពឲ្យបានល្អគ្រប់ៗគ្នាដោយហូបស្អាត ផឹកស្អាត រស់នៅស្អា តដើម្បីជៀសផុតពីជម្ងឺឆ្លងគ្រប់ប្រភេទ ចុងបញ្ចប់ប្រជាពលរដ្ឋទាំងអស់នៅក្នុងឃុំដាក់ដាំបានថ្លែងអំណសាទរដល់ឯកឧត្ដម ស្វាយ សំអ៊ាងនិងក្រុមការងារទាំងអស់ដែលបានខិតខំយកចិត្តទុក្ខដាក់ដល់ពួកគាត់អស់ពីកម្លាំងកាយចិត្តមិនគិតពេលវេលាការនឿយហត់សូមគោរពជូនពរសុខភាពល្អដឹកនាំប្រជាពលរដ្ឋបន្តទៅមុខទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here