អភិបាលខេត្តជិះទូកពិនិត្យមើលស្ថានភាពទឹកនិង មច្ឆជាតិគ្រប់ប្រភេទនៅក្នុងបឹងស្នារ

0
12

(ឧត្តរមានជ័យ)អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យឯកឧត្តម ប៉ែន កុសល្យ បានដឹកនាំមន្ត្រីជំនាញពាក់ពន្ធ័ជិះទូកចុះពិនិត្យមើលស្ថានភាពទឹកនិង មច្ឆជាតិគ្រប់ប្រភេទ ដែលរស់នៅក្នុងបឹងស្នោ កាលពីរសៀលថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២០។

ឯកឧត្តម ប៉ែន កុសល្យ បានមានប្រសាសន៍លើើកឡើងជំរុញឲ្យមន្ត្រីជំនាញដែលពាក់ព័ន្ធត្រូវតែពង្រឹងរួមគ្នាថែរក្សាការពារនិងអភិរក្សតំបន់បឹងស្នោនេះអោយកាន់តែ ប្រសើរឡើង ដើម្បី ទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិអោយទស្សនាកាន់តែច្រើនបន្ថែមថែមទៀត។

ឯកឧត្តមបានបញ្ជាក់ទៀតថា សូមឲ្យមន្រ្តីរបស់យើងត្រូវចូលរួមសំអាតនៅតាម មាត់បឹងកាត់ស្មៅនិងសំអាតបរិស្ថានអោយបានស្អាត និងត្រូវ ណែនាំអោយប្រជាពលរដ្ឋដែលមកកំសាន្តនៅកន្លែងនេះត្រូវអោយជួយថែរក្សា អនាម័យ មិនបោះបង់សំរាម ចោលពាសវាលពាសកាល ត្រូវចូលរួមវោចខ្ចប់ទុកដាក់ក្នុងធុងសំរាមជាប្រចាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here