សេចក្តីបំភ្លឺជូនសាធារណជន ចំពោះបញ្ហាមិន បានអនុញ្ញាតឱ្យអ្នកសារព័ត៌មានចូលទៅក្នុងសាលប្រារព្វពិធីទាំងចំនួនជាង១០០នាក់

0
11

ខេត្តបាត់ដំបង ៖ សេចក្តីបំភ្លឺជូនសាធារណជន ចំពោះបញ្ហាមិន បានអនុញ្ញាតឱ្យអ្នកសារព័ត៌មានចូលទៅក្នុងសាលប្រារព្វពិធីទាំងចំនួនជាង១០០នាក់ ៖

-ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូនសាធារណជនពិសេស អ្នកសារព័ត៌មាននិង បង ប្អូនដែលនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា កាលពីព្រឹកថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ២០ ២០ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បាន រៀប ចំពិធីប្រកាសតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលពិធីនេះស្ថិតក្រោមអធិបតី ភាព នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំ ណាង ដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និង ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិ បាល ខេត្តបាត់ដំបង ។

វត្តមាននាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ មានភ្ញៀវកិត្តិយស និងសមាជិក សមាជិការចូលរួមយ៉ាងច្រើនកុះករ ។ ជាមួយនេះក៏មានអ្នកសារព័ត៌មានរហូតដល់ចំ នួន១១០នាក់ដែលលោកបានអញ្ជើញមកកាន់ទី នេះដែរ ។

ដោយសារការរៀបចំទីកន្លែងប្រារព្វពិធីសម្រាប់អ្នកចូលរួមមានចំនួន កំណត់ ហើយបញ្ហាដែលត្រូវយកចិត្តទុកដាក់បំផុតនាពេល នោះ គឺ ការរក្សាឱ្យបាន នូវគម្លាតសុវត្ថិភាពបុគ្គល ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលទាក់ទងនឹងករណីឆ្លងជម្ងឺCovid-19 និងម៉្យាងដើម្បីរក្សាបាន នូវសណ្តាប់ធ្នាប់ របៀបរៀបរយ ល្អប្រសើរក្នុងពេលដំណើរការកម្មវិធីនេះ ទើបក្រុមការងាររៀបចំកម្មវិធី បានអនុញ្ញាតដល់អ្នក សារព័ត៌មានលោកចូលទៅក្នុងសាលប្រារព្វពិធី មានចំនួនសមល្មមតែប៉ុណ្ណោះ ។
ពិធីប្រកាសតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិ ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបាន ដំណើរការជាចំហរនិងជាប្រក្រតី តាមរៀបវរៈក្រោមវត្តមានភ្ញៀវកិត្តិយស សមជិក សមាជិការ ចូលរួមដែលលោកជាសាក្សីក្នុងពិធីនេះ ដោយ មិនមានការលាក់កំបាំងធ្វីទេ ហើយខ្លឹមសារនៃអង្គពិធីក៏ត្រូវបានផ្សព្វផ្សាយជាសាធារណៈក្រោយ ពេលប្រារព្វពិធីរួចភ្លាមៗតាមរយៈប្រពន័្ធផ្សព្វផ្សាយនានានិងតាមរយៈបណ្តាញសង្គម។
ជាមួយនេះក៏សូមការអធ្យាស្រ័យចំពោះអ្នកសារ ព័ត៌មានមួយចំនួនធំដែលមិនបានអនុញ្ញាតឱ្យចូលទៅខាងក្នុងសាលប្រារព្វពិធីតាមបំណង ។

ខ្លឹមសារដូចបានជម្រាបជូនខាងលើ សូមសា ធារណជនទូទៅ ពិសេសអ្នកសារព័ត៌មាន និងអ្នក និយមប្រើ ប្រាស់បណ្តាញសង្គមមេត្តាជ្រាប សូមអរគុណ៕

LEAVE A REPLY

Please enter your comment!
Please enter your name here