បែកធ្លាយ!ករណីសមត្ថកិច្ចស្រុកស្វាយជ្រំ ចាប់រំលោភបំពានមកលើក្មេងស្រី នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

0
12

ខេត្ដស្វាយរៀង៖មានការបែកធ្លាយករណីសមត្ថកិច្ចស្រុកស្វាយជ្រំចាប់រំលោភបំពានមកលើក្មេងស្រីនៅ ភូមិក្តុម្ពីរ ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។

នេះបើយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ”Ponleu Nhem”បង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នេះ។

ហ្វេសប៊ុកឈ្មោះ”Ponleu Nhem”ថា(នេះហើយជាបូ”លីសដែលចាប់រំលោភបំពានមកលើប្អូនស្រីរបស់ខ្ញុំ កាលពីយប់ថ្ងៃទី19/07/2020នៅភូមិក្តុម្ពីរ ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខែត្តស្វាយរៀង ពេលនោះរំលោភមិនបានសំរេចដោយសារប្អូនខ្ញុំរើរូចហើយស្រែកឲគេជួយប្អួនស្រីទើបតែអាយុ16ឆ្នាំ សូមសមត្ថកិច្ចខេត្តស្វាយរៀងមេត្តាតាមចាប់ជនល្មើសរូបនេះផង

ជនល្មើសគេមិនបានរត់ទៅណា គឺនៅក្នុងភូមិ

ហេតុអី បានជាមិនរក យុត្តិធម៌អោយគ្រួសារខ្ញុំ ?

ហេតុអី មិនមានច្បាប់ ចាប់ខ្លួនជនល្មើស ?

បើជារឿងនេះកើតក្នុងគ្រួសារអ្ន្កក ហើយឃើញជនល្មើសដើរលេងក្នុងភូមិយ៉ាងសប្បាយ តើអ្នកមានអារម្មណ៍យ៉ាងណា ចំពោះខ្ញុំ ខ្ញុំមានការឈឺចាប់ណាស់ ហើយខឹងណាស់ដែលខ្ញុំមិនអាចធ្វើអីគេបានតែការឈឺចាប់នេះខ្ញុំទុកវានៅក្នុងចិត្ត

ខ្ញុំជាបងស្រីមិនអាចជួយប្អូនស្រីខ្លួនឯងបាន មានតែផុសតាម Facebook អោយបងប្អូនជួយចែករំលែកផងសូមអរគុណទុកជាមុន)។

ទោះបីយ៉ាងណា បញ្ហានេះ សង្ឃឹមថា សមត្ថកិច្ចពាក់ព័ន្ធនឹងស្រាវជ្រាវផង តើពិតជាមានហេតុការណ៍នេះ កើតឡើងប្រាកដដែរឬទេ ? បើពិតមែន សូមសមត្ថកិច្ចមេត្តាចាត់វិធានការលើជនប្រព្រឹត្តអំពើនេះផង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here