ផ្ទះ ប្រជាពលរដ្ឋ ជាង ៥០ ខ្នង នៅ ជិត ព្រំដែន កម្ពុជា – ថៃ រងគ្រោះ ដោយ ទឹកជំនន់ ទឹកភ្លៀង

0
9

ខេត្តបន្ទាយមានជ័យ
ផ្ទះ ប្រជាពលរដ្ឋ ជាង ៥០ ខ្នង នៅ ជិត ព្រំដែន កម្ពុជា – ថៃ រងគ្រោះ ដោយ ទឹកជំនន់ ទឹកភ្លៀង រួម ជាមួយនឹង ទឹកជំនន់ ហូរ ធ្លាក់ មកពី ប្រទេស ថៃត្រូវបាន កម្លាំង អង្គភាព វរ សេនា តូច ថ្មើរជើង លេខ ៥១៣ ចុះជួយ សង្គ្រោះ ទាន់ពេលវេលានាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០២០ នេះ។ លោក វរសេនីយ៍ឯក សឹង្ហ ទុំ មេបញ្ជាការ កងពលតូច ថ្មើរជើង លេខ ៥១បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ក្រោយពីដឹងថាផ្ទះ ប្រជាពលរដ្ឋ ជាង ៥០ ខ្នង នៅ ជិត ព្រំដែន កម្ពុជា – ថៃ រងគ្រងគ្រោះដោយទឹកជំនន់ទឹកភ្លៀងលោក
បាន ចាត់តាំង កម្លាំង អង្គ ភាពវរ សេនា តូច ថ្មើរជើង លេខ ៥១៣ ចំនួន ៣០ នាក់ ដឹកនាំ ដោយ លោក វរសេនីយ៍ទោ យូ សុគន្ធ ភក្តី មេបញ្ជាការ វរ សេនា តូច ចុះជួយ ប្រជាពលរដ្ឋ រងគ្រោះ ដោយ ទឹកជំនន់ ទឹកភ្លៀង រួម ជាមួយនឹង ទឹកជំនន់ ហូរ ធ្លាក់ មកពី ប្រទេស ថៃ បណ្តាល ឲ្យ លិច ផ្ទះ ប្រជាពលរដ្ឋ សរុប រួម ៥៣ ខ្នង និង ផ្ទះ លិច មិនអាច រស់នៅ បាន ចំនួន ៦ ខ្នង ដែល ស្ថិតនៅ ភូមិ វត្ត ចាស់ ឃុំ អូ បី ជាន់ ស្រុក អូជ្រៅ ខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋ ចំនួន ៦ គ្រួសារ និង សម្ភារ មួយចំនួន ត្រូវបាន កងកម្លាំង សហការ ជាមួយ អាជ្ញាធរ មូលដ្ឋាន បាន ដឹកជញ្ជូន មកដល់ ទីទួល សុវត្ថិភាព និង កំពុងស្នាក់នៅ បណ្តោះអាសន្ន នៅ សាលាឃុំ អូ បី ជាន់ ហើយ។ក្នុងនោះលោកវរសេនីយ៍ឯក សឹង្ហ ទុំបានឲ្យប្រជាពលរដ្ឋជួបរងគ្រោះធម្មជាតិត្រូវចេះថែទាំសុខភាព សម្អាតអនាម័យជុំវិញខ្លួន កែប្រែទម្លាប់អវិជ្ជមាន និងយកចិត្តទុកដាក់ធ្វើអនាម័យជាប្រចាំ ដើម្បីការជំងឺឆ្លងនានា។លោកបានឲ្យអាជ្ញាធរ ស្រុក ឃុំ គ្រប់លំដាប់ថ្នាក់សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះជាដើម៕ រាជសីការិយាល័យ UMA ព្រំដែន

LEAVE A REPLY

Please enter your comment!
Please enter your name here