អាវុធហត្ថខេត្តស្វាយរៀង បញ្ជូនជនសង្ស័យ ០៣នាក់ ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន

0
13

(ស្វាយរៀង) ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ សមកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យចំនួន ០៣នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
នៅវេលាម៉ោង ១៨:៣០ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២០ ក្រោមបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាឱ្យកម្លាំងមន្ទីយុត្តិធម៌ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានចុះបង្រ្កាបនៅចំណុចភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់÷
១.ឈ្មោះ គង់ ពេញ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន : ភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
២.ឈ្មោះ អ៊ួង អាត ហៅ ស ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
៣.ឈ្មោះ តឿ រតនា ហៅ ងោល ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង
+ចាប់យកវត្ថុតាងរួមមាន
១. ម៉្សៅក្រាមពណ៍សថ្លា ចំនួន ០៩ កញ្ចប់ មានទម្ងន់ ៦.៧៨ ក្រាម (គិតទាំងសំបកវិខ្ចប់)។
២.ទូរសព្ទដៃចំនួន ០៤ គ្រឿង។
៣.សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធខេត្តកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត៕

IMG_0922 IMG_0925

LEAVE A REPLY

Please enter your comment!
Please enter your name here