ឯកឧត្ដម ជាវ តាយ ដឹកនាំកិច្ចប្រជុំឆ្លងគណ:កម្មាធិការរៀបចំដែនដីនគរូបនីកម្ម ដេីម្បីពិនិត្យប្លង់សុរិយោដី នៃការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ ដេីម្បីកំណត់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ផ្លូវទឹក ក្នុងសង្កាត់កំពង់កណ្តាល ក្រុងកំពត

0
14

កំពត);;ព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំឆ្លងគណ:កម្មាធិការរៀបចំដែនដី នគរូបនីកម្ម ដេីម្បីពិនិត្យប្លង់សុរិយោដី នៃការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ ដេីម្បីកំណត់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ផ្លូវទឹក ក្នុងសង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។

សមាសភាពអញ្ជេីញចូលមាន ឯកឧត្ដម អភិបាល រងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ទីចាត់ការអន្តរវិស័យ មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោកអភិបាលក្រុង លោកចៅសង្កាត់កំពង់កណ្តាល និងអ្នកពាក់ព័ន្ធ សរុប៣១នាក់។

ក្នុងអង្គពិធីបន្ទាប់ពីស្តាប់បទបង្ហាញ និងរបាយការណ៍របស់មន្រ្តីជំនាញមន្ទីរដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត និងមតិចូលរួមរបស់មន្ទីរអង្គភាពរួចមក ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានមានមតិបូកសរុប និងដាក់ចេញនូវគោលការណ៍មួយចំនួនសម្រាប់អនុវត្ត៖
១.ស្នើគណ:កម្មការរៀបចំដែនដី ចុះពិនិត្យជាចុងក្រោយអោយបានជាក់លាក់ នៃការចុះបញ្ជីមានលក្ខណ:ជាប្រព័ន្ធនេះ
២.សូមឲ្យមានការផ្សព្វផ្សាយទូលំទូលាយតាមរយៈការបិទផ្សាយ និងតាមឧឃោសន:ស័ព្ទ ដេីម្បីឲ្យប្រជាជនបានដឹងគ្រប់ៗគ្នា។
៣.គាំទ្រចំពោះដំណេីរការរៀបចំនេះ ដែលមុនពេលបិទផ្សាយមានការចូលរួមឆ្លងយោបល់គណ:អភិបាលខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ជៀសវាងការអនុវត្តទៅមានបញ្ហាប្រឈម៕

LEAVE A REPLY

Please enter your comment!
Please enter your name here