បងប្អូនពីនាក់ជាជនសង្ស័យជិះម៉ូតូដើរលួចម៉ូតូប្រជាពលរដ្ឋ ត្រូវនគរបាលខណ្ឌដង្កោក្របួចចាប់វាយខ្នោះ

0
6

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដង្កោចាប់វាយខ្នោះ ជនសង្ស័យ២នាក់ ដែលជាបងប្អូនបង្កើតនឹងគ្នា ខណ:ដែលពួកគេបំរុងធ្វើសកម្មភាពលួចយកម៉ូតូប្រជាពលរដ្ឋ កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅចំណុចវាលស្រែ ផ្លូវ២១៧ ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់រួមមាន ទី១ ឈ្មោះ ខុម ចាន់ណែង ហៅ ណេង អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងជនសង្ស័យទី២មានឈ្មោះ ខុម ចាន់នុត អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយគ្នា។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្ត៍និងនគរបាលខណ្ឌដង្កោបានចុះល្បាតក្នុងមូលដ្ឋាន ដើម្បីការពារបទល្មើស និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ដោយប្រទះឃើញជនសង្ស័យជិះម៉ូតូមួយគ្រឿងម៉ាកscoopy ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1AF-7177 ជិះឌុបគ្នាមកឈប់ក្បែរម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CR-7726 របស់ប្រជាពលរដ្ឋដែលចតក្បែរវាលស្រែ ហើយចុះទៅបង់សំណាញ់ ខណៈនោះជនសង្ស័យទាំង២នាក់ក៏យកសោរអក្សរតេ បំរុងនឹងធ្វើសកម្មភាពកាច់ក យកម៉ូតូរបស់ប្រជាពលរដ្ឋមួយគ្រឿងម៉ាកសង់សេ១២៥ ត្រូវកម្លាំងអន្តរាគមន៍មានការសង្ស័យក៏ហៅសួរនាំ ពេលនោះជនសង្ស័យទាំង២នាក់ បានដកទូរសព្ទ័បម្រុងនឹងថតសមត្ថកិច្ចវិញ។ បន្ទាប់មកជនសង្ស័យទាំង២នាក់ខាងលើនេះបានជិះម៉ូតូរត់ទើបកម្លាំងសមត្តកិច្ចជិះម៉ូតូដេញតាមក្រោយយ៉ាងប្រផាប់ប្រភីងនិងស្រែកបោះដៃតាមវិទ្យុទាក់ទងដើម្បីអោយកម្លាំងចេញជួយចាប់រហូតមកដល់ផ្លូវបេតុងតាមសន្តរស្ទឹងព្រែកត្នោតចំណុចខាងកើតផ្សារព្រែកជ្រៃជាង៥០០ម៉ែត្រទើបសមត្ថកិច្ចចាប់ខ្លួនបានទាំង២នាក់ក៏បានឆែកឆេរជនសង្ស័យទាំង២នាក់ សមត្តកិច្ចបានរកឃើញសោរសម្រាប់កាច់ក ម៉ូតូចំនួន៤ឈុត ជំពាមកៅស៊ូចំនួន១និងកាតសន្តិសុខណាហ្កា១ រួចក៏ធ្វើការចាប់ឃាត់ខ្លួនតែម្ដងដឹកតាមរថយន្តពូ្រសយកមកកាន់អធិការរដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here