អាជ្ញាធរខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំ ពិភាក្សា ការជួសជុលកំណាត់ផ្លូវជាតិ ដែលរងការខូចខាត និងអញ្ជើញ ចុះពិនិត្យ ស្ថានភាពផ្លូវជាតិលេខ៥ ចាប់ពីចំណុចរង្វង់មូល ឆ្ពោះទៅ មាត់ច្រកព្រំដែន លើស្ពាន មិត្តភាព កម្ពុជា~ថៃ

0
17

(បន្ទាយមានជ័យ) ឯឧត្ដម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ អាជ្ញាធរក្រុងប៉ោយប៉ែត និងមន្ត្រីជំនាញ ពាក់ព័ន្ធ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ជួបសំណេះសំណាលជាមួយ ម្ចាស់ក្រុមហ៊ុន ឬតំណាងម្ចាស់ក្រុមហ៊ុន ក្នុងក្រុងប៉ោយប៉ែត ដើម្បីកៀរគរ ថវិការចូលរួមជាមួយរដ្ឋបាល ក្រុង និងខេត្ត ក្នុងការជួសជុលកំណាត់ផ្លូវជាតិ លេខ៥ ពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដល់រង្វង់មូលផ្លូវ ជាតិ លេខ ៥៨ ដែលបានរងការខូចខាត នៅព្រឹក ថ្ងៃសុក្រ ៨ កើត ខែអស្សុជ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ធ្វើនៅ ប៉ុស្តិ៍នគរបាលច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត។
ក្រោយពីបញ្ជាប់កិច្ចប្រជុំ ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ រួមដំណើរដោយ មន្ត្រីជំនាញ បានអញ្ជើញ ចុះពិនិត្យ ស្ថានភាពផ្លូវជាតិលេខ៥ ចាប់ពីចំណុចរង្វង់មូល ឆ្ពោះទៅ មាត់ច្រកព្រំដែន លើស្ពាន មិត្តភាព កម្ពុជា~ថៃ ផងដែរ៕ដោយ មច្ចុរាជ

LEAVE A REPLY

Please enter your comment!
Please enter your name here