ប្រទះឃើញសពអណ្ដែតទឹក បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ

0
10

—–
កំពង់ឆ្នាំង÷ប្រទះឃើញសពអណ្ដែតទឹក ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដោយឃើញសពអណ្តែត ទឹកស្ទឹងមួយន្លែង កាលវេលាម៉ោង 14:30រសៀល ថ្ងៃទី24 ខែកញ្ញាឆ្នាំ 2020។ សពត្រូវបានគេស្គាល់ថា ឈ្មោះ រិត ធឿន ភេទប្រុសអាយុ51ឆ្នាំ រស់នៅបច្ចុប្បន្នភូមិ ក្រាំងសំរោងឃុំឈានឡើង ស្រុកសាមគ្គីមានជ័យន ខេត្តកំពង់ឆ្នាំង។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាសពខាងលើលង់ទឹកស្ទឹងស្លាប់ នៅចំណុចអន្លង់ស្នង ស្ថិតក្នុងភូមិ ឃុំ ខាងលើ។

ប្រភពដដែលបន្តទៀតថា មូលហេតុដែលបុរសខាងលើលង់ទឹកបែបនេះ គឺដោយសារស្រវឹងស្រាក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលសហការជាមួយនឹងមន្ត្រីជំនាញបច្ចេកវិទ្យាកោសល្យវិច្ច័យ បានចុះធ្វើកោសល្យវិច័យ បានធ្វើការសន្និដ្ឋានជំហានបឋម
ថាបុរសខាងលើ(សព) ពុំមានស្លាកស្នាមអ្វីដែលគួរឲ្យកត់សម្គាល់ឡើយ សពស្លាប់ដោយការលង់ទឹកស្ទឹងពិតប្រាកដមែន។

បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

LEAVE A REPLY

Please enter your comment!
Please enter your name here