បុរសវ័យ៥២ឆ្នាំម្នាក់ ដេកស្លាប់នៅលើផ្ទះដោយសារជំងឺគាំងបេះដូង

0
20

(កំពង់ធំ)៖ អាណោចអាធ័មណាស់ បុរសចំណាស់ម្នាក់ដេកស្លាប់នៅលើផ្ទះដោយសារជំងឺគាំងបេះដូង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៩ និង ៥៧ នាទីថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២០ នៅចំណុចលើផ្ទះជនរងគ្រោះ ភូមិដំរីស្លាប់ ឃំុដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សពជនរងគ្រោះឈ្មោះ ខាត់ នឿន ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិដំរីស្លាប់ ឃំុដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

តាមការបំភ្លឺពីកូនបង្កើតឈ្មោះ នឿន ឡៃគាង ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរកសិករ នៅក្នុងបន្ទុក បាននិយាយថា៖ ជារៀងរាល់ថ្ងៃ ឪពុករបស់ខ្លួន ទៅមើលក្របីនៅទួលជីអុយ នៅខាងកើតភូមិ ល្ងាចឡើងមកសំរាកនៅផ្ទះវិញ ជូនកាលមកដល់ផ្ទះយប់ម៉ោង ០៧ ,ម៉ោង ០៨យប់ ហើយគាត់តែងតែហូបស្រា.ស ស្ទើរតែរៀងរាល់ថ្ងៃ ។ ជាក់ស្ដែងនៅថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ ២០២០ គាត់មកពីមើលក្របីនៅទួលជីអុយ ម៉ោងប្រហែល ១៨:០០នាទី ខ្លួនបានដួសបាយឲ្យឪពុកហូប លុះហូបរួចក៏ចូលដេក ហើយខ្លួនក៏ចូលដេកដែរ ដល់ម៉ោងប្រហែល២៤ ឮសូព្រីសព្រូសៗ រួចក៏បាត់ទៅ ។ លុះព្រឹកថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២០ ខ្លួនមិនឃើញឪពុកចុះមកដី ម៉ោងប្រហែល ០៨:៣០នាទី ខ្លួនក៏ឡើងទៅលើផ្ទះវិញ ដាស់មិនភ្ញាក់ចាប់អង្រួនជើងគាត់ទើបដឹងថាគាត់ស្លាប់បាត់ហើយ ភ្លាមនោះខ្លួនក៏ស្រែកហៅអ្នកជិតខាងឲ្យមកជួយ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍ និងរដ្ឋបាលភូមិ .ឃុំ ពេទ្យមណ្ឌលសុខភាពដំរីស្លាប់ បានចុះទៅពិនិត្យសព និងពិនិត្យទីកន្លែងកើតហេតុ តាមការពិនិត្យសព ពុំមានឃើញស្លាកស្នាមអ្វីពាក់ព័ន្ធករណីឃាតកម្មឡើយ ឆ្លងតាមការពិនិត្យដោយយកចិត្តទុកដាក់សមត្ថកិច្ចជំនាញយើងបានដាក់ការសន្និដ្ឋានថា៖ ជនរងគ្រោះឈ្មោះ ខាត់ នឿន ស្លាប់ដោយសារខ្យល់គរ (គាំងបេះដូង) ។

ក្រោយពីបានពិនិត្យចប់សព្វគ្រប់រួចហើយសមត្ថកិច្ចជំនាញយើងបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារ រៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here