សាហាវមែន…រថយន្តធន់ធំបុកគ្នាពេញទំហឹងបណ្ដាលអោយតៃកុងកៀបរថយន្តម្នាក់ស្លាប់នឹងម្នាក់ទៀតរងរបួសធ្ងន់..!

0
31

(កណ្ដាល)៖
បុរសម្នាក់បានស្លាប់យ៉ាងអណោចអធមនៅនឹងកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត នឹង រថយន្ត បណ្តាល​អោយកៀបស្លាប់០១នាក់​ ភេទប្រុស របួស់ធ្ងន់០១នាក់ភេទប្រុស រថយន្តខូចខាតធ្ងន់ ចំនួន០២គ្រឿង។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៤.០៩.២០២0ម៉ោង១១និង៣៥នាទីនៅ
លើផ្លូវជាតិលេខ១ចន្លោះKM៣៣-៣៤ភូមិ ព្រែកប៉ុល ឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល។
លោកវរ:សេនីយ៍ឯក ព្រុំសំណាង អធិការស្រុកកៀនស្វាយ បានឲ្យដឹងថា:
នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានរថយន្ត ០១គ្រឿង ម៉ាកហ៊ីយាន់ដាយ ពណ៌ស ពាក់ផ្លាក់លេខតាកែវ 3A 00 21 បើកបរដោយ ឈ្មោះ ជន មិនស្គាល់អត្តសញ្ញាណ ភេទប្រុសអាយុ ៣៧ឆ្នាំជនជាតិខ្មែរ
(គៀបក្នុងរថយន្តស្លាប់នៅកន្លែងកើតហេតុ) ដោយបើកមានទិសដៅពីអ្នកលឿងទៅភ្នំពេញ ពេលបើកមកដល់កន្លែងកើតហេតុខាងលើបានរេចង្កូតមកឆ្វេងដៃហើយបុកជាមួយ រថយន្ត០១គ្រឿងទៀតម៉ាកហុីយានដាយ ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ.3A 33 08 បើកបរដោយ ឈ្មោះ គយ សុភាព ប្រុសអាយុ៤២ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ(របួសធ្ងន់) ដែលមានទិដៅ ភ្នំពេញ អ្នកលឿង បណ្តាលអោយស្លាប់ ០១នាក់ របួស់ធ្ងន់ ០១នាក់ត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីពេទ្យភ្នំពេញ ។
ចំណែករថយន្ត ០២គ្រឿងត្រូវបានកម្លាំង ជំនាញចរាចរណ៍សណ្តាប់ធ្នាប់ស្រុកកៀនស្វាយ ធ្វើការវាស់វែងនឹងយកទៅរក្សាទុកជាភស្តុតាង តាមនិតិវិធី។
បើយោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ចករណីនេះបណ្តាលមកពីអ្នកបើកបរថយន្តម៉ាក ហ៉ីយ៉ាន់ដាយ ពាក់ស្លាក លេខតាកែវ 3A 00 21 ធ្វេសប្រហែសគ្មានការប្រុងប្រយត្ន័មិនបានពិនិត្យ មើល ស្ថានភាពផ្លូវខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here