ពិធីប្រកាសតែងតាំងប្រធាន អនុប្រធានផ្នែកចំណុះការិយាល័យផលិតកម្ម និងបសុព្យាបាល និងប្រកាសផ្លាស់ប្ដូរមន្ត្រីពីការិយាល័យផលលិតកម្ម និងបសុព្យាបាលឲ្យទៅបំពេញការងារ ជាមន្ត្រីជួរក្រោយ នៅអង្គភាពច្រកចេញចូលតែមួយ រដ្ឋបាលខេត្តកំពង់ធំ

0
9

(កំពង់ធំ)÷រសៀលថ្ងៃទី ២៥ ខែកញ្ញាឆ្នាំ ២០២០នៅការិយាល័យផលិតកម្ម និងបសុព្យាបាល លោក ប៉ែន វណ្ណរិទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំបាន អញ្ជើញជាអធិបតីក្នុង ពិធីប្រកាសតែងតាំងប្រធាន អនុប្រធានផ្នែកចំណុះការិយាល័យផលិតកម្ម និងបសុព្យាបាល និងប្រកាសផ្លាស់ប្ដូរមន្ត្រីពីការិយាល័យផលិតកម្ម និងបសុព្យាបាលឱ្យទៅបម្រើការងារ ជាមន្ត្រីជួរក្រោយនៅអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តកំពង់ធំ និងមានការអញ្ជើញចូលរួមពីប្រធានការិយាល័យក្រុង/ស្រុកទាំង៩ ។

លោក តាន់ ម៉េងឆាង ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលបានឡើងធ្វើរបាយការណ៍ និងអានប្រកាសលិខិតលេខ ១៩៨៩ .ខ .ល.ស ចុះថ្ងៃទី ២៦ ខែសីហាឆ្នាំ ២០២០ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ស្ដីពីសំណើសុំតែងតាំង និងទទួលស្គាល់ ប្រធាន អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល ជាមន្ត្រីជួរក្រោយនៃអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តកំពង់ធំ។

ឆ្លៀតក្នុងឱកាសនោះលោកប៉ែនវណ្ណរិទ្ធប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំបានមានប្រសាសន៍ដល់ន្ត្រីជំនាញទាំងអស់ត្រូវយកចិត្តទុកដាក់ និងអនុវត្តការងារឱ្យមានការរីកចម្រើននៅតាមអង្គភាពរបស់ខ្លួន។ ត្រូវចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ពីការធ្វើកសិកម្មនិងចិញ្ចឹមសត្វនៅតាមមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋដើម្បីឲ្យគាត់មានជំនាញក្នុងការបង្កបង្កើនផលទៅតាមរដូវកាលនិមួយៗ។

លោកក៏បានបន្តទៀតថាដើម្បីចូលរួមចំណែកក្នុងវិស័យកសិកម្មឱ្យមានភាពរីកចម្រើន ត្រូវចេះរក្សាសាមគ្គីផ្ទៃក្នុងយកយល់គ្នាទៅវិញទៅមក និងធ្វើការទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍដឹងពីបញ្ហាប្រឈម និងដំណោះស្រាយនៅតាមមូលដ្ឋាន។
គួរបញ្ជាក់ផងដែរថា ការប្រគល់ភារកិច្ចជូនលោកលោក លោកស្រីមន្ត្រីរាជការ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំមជាប្រធាន និងអនុប្រធានផ្នែកចំណុះការិយាល័យផលិតកម្ម និងបសុព្យាបាលមានចំនួន ៧ នាក់ ស្រី ២ នាក់។

LEAVE A REPLY

Please enter your comment!
Please enter your name here