ឃាត់ខ្លួនជនសង្ស័យ ភ្លាមៗក្រោយ មានហិង្សាដោយចេតនា ខឹងគេមើលមុខចំ ផ្សំរឿងគុំនំពីមុនផងវាយជនរងគ្រោះ នឹងច្រវ៉ាក់បណ្តាល អោយរងរបួសធ្ងន់!

0
12

កំពង់ធំ);;យុវជនម្នាក់អង្គុយ លេងនៅផ្ទះអ្នក
ជិតខាងគ្នាសុខៗសោះ ក៏កើតទុក្ខភ្លាមៗដែរ ដោយសារតែមើលមុខបុរសវ័យ ៤០ឆ្នាំម្នាក់ គាត់បានប្រកាន់ខឹង ដោយសាររឿងគុំនំពីមុនផងហើយ បានកាន់ច្រវ៉ាក់វាយចំក្បាល យុវជននោះបណ្ដាល អោយរងបួសធ្ងន់ធ្ងរ។

ប្រភពនៅកន្លែងកើតហេតុបានរាយការណ៍ប្រាប់សមត្ថកិច្ចថា ករណីហិង្សាដោយ ចេតនានេះ គឺជនសង្ស័យបានច្រឡោតខឹងខ្លាំងនឹងជនរងគ្រោះ ព្រោះតែមើលមុខឌឺដងពេក។ ប្រភពដដែលបានបញ្ជាក់ដែរថា ករណីនេះបានកើត ឡើងនៅថ្ងៃទី ២៥ ខែកញ្ញាឆ្នាំ ២០២០ វេលាម៉ោង ១៤ និង ៤៤ នាទី ចំណុចផ្ទះឈ្មោះ នួន រ៉ី ភេទស្រី នៅភូមិបាក់ស្នាក្រោម ឃុំបាក់ស្នា ស្រុកបារាយណ៍។

នៅមុនពេលកើតហេតុជនរងគ្រោះជនរងគ្រោះឈ្មោះ ង៉ុយ រ័ត្ន ភេទ ប្រុស អាយុ ២១ ឆ្នាំនៅ ភូមិ-ឃុំកើតហេតុ បានអង្គុយលេងនៅផ្ទះឈ្មោះ នួន រ៉ី (ផ្ទះប្អូនជនសង្ស័យ) ហើយជនសង្ស័យ ឈ្មោះ នួន រិទ្ធ ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិ-ឃុំកើតហេតុជាមួយគ្នាក៏បានអង្គុយ លេងនៅផ្ទះខ្លួនឯង នៅពេលនោះ

ជនសង្ស័យមើលមុខជនរងគ្រោះ ថាជនរងគ្រោះឌឺអោយខ្លួន ទើបជនសង្ស័យខឹង កាន់ច្រវ៉ាក់ វាយជនរងគ្រោះត្រូវចំក្បាលបណ្ដាលអោយរបួសធ្ងន់។ ភ្លាមៗនោះម្ចាស់ផ្ទះត្រូវជា ប្អូនជន សង្ស័យបានឃាត់ ក៏ត្រូវជន សង្ស័យស្រែកសំឡុត និងដេញវាយតែវាយមិនត្រូវ តែបណ្ដាលអោយភ័យសន្លប់បាត់ស្មារតីផងដែរ។

ក្រោយពេលកើតហេតុជនរងគ្រោះឈ្មោះ ង៉ុយ រ័ត្ន ត្រូវបានសាច់ញាតិបញ្ចូនទៅមន្ទីរពេទ្យបង្អែកបារាយណ៍ សន្ទុក។ ចំណែកជនសង្ស័យត្រូវសមត្ថកិច្ចសាកសួរ
ថាជារឿងគំនុំ ហើយត្រូវបាន
ឃាត់ខ្លួនកសាងសំនុំរឿងតាមនិតិវិធី។

LEAVE A REPLY

Please enter your comment!
Please enter your name here