ពិធីបើកការដ្ឋានសាងសង់ពង្រីកផ្លូវបេតុង និងរៀបចំប្រព័ន្ធលូ តាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីមុខវិទ្យាល័យព្រះបាទសុរាម្រឹតរហូតដល់សួនដំរីស ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង

0
9

ខេត្តកំពង់ឆ្នាំង៖នៅព្រឹកថ្ងៃទី 25 ខែកញ្ញាឆ្នាំ 2020 នេះរដ្ឋ
បាលខេត្តកំពង់ឆ្នាំងបានរៀបចំធ្វើពិធីបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើន និងប្រកាសដាក់ឱ្យដំណើរការសាងសង់ពង្រីកផ្លូវបេតុងនិងរៀបចំប្រព័ន្ធលូតាមបណ្ដោយផ្លូវជាតិលេខ 5 ស្ថិតក្នុងសង្កាត់ កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំងដើម្បីធានាបាននូវសោភ័ណភាពក្នុងក្រុងកំពង់ឆ្នាំង ឱ្យកាន់តែមានភាពទាក់
ទាញ និងធានាបាននូវសុវត្ថិភាពក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋបន្ថែមទៀតនោះ ក្រោមអធិបតីភាព ឯក
ឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភ័ស្តុភារ និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង នឹងមានការចូលរួមពីឯកឧត្តមសមាជិកក្រុមប្រឹក្សា លោក លោកស្រីប្រធាន អនុប្រធាន
មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង និងសង្កាត់ទាំង០៤។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ឱ្យដឹងថាៈ ដើម្បីឱ្យសោភ័ណភាពខេត្តមានភាពល្អប្រសើរនោះ រដ្ឋបាលខេត្តបានរៀបចំកែលំអរសោភ័ណភាពដោយបានរៀបចំដំណើរ
ការសាងសង់ ផ្លូវបេតុង ចាក់ពង្រីកផ្លូវកៅស៊ូ រៀបចំប្រព័ន្ធលូ និងរៀបចំការ៉ូឡា តាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីមុខវិទ្យាល័យព្រះបាទសុរាម្រឹត រហូតដល់សួនដំរីស នៅតាមចិញ្ចើមផ្លូវមានដាំដើមឈើបន្ថែមទៀត ដាក់ភ្លើងបំភ្លឺផ្លូវឱ្យ
បានល្អប្រសើរធ្វើក្រុងកំពង់ឆ្នាំង ប្រកបដោយសោភ័ណភាព បរិស្ថាន អនាម័យ មានសន្តិសុខល្អ សុវត្ថិភាពក្នុងការធ្វើ
ដំណើរ ប្រកបដោយសុវត្ថិភាព ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនាកំសាន្តនៅក្រុងកំពង់ឆ្នាំងឪ្យកាន់តែច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here