ពិធីផ្សព្វផ្សាយកម្មវិធីកំណែទម្រង់សាកលវិទ្យាល័យមានជ័យ

0
6

(បន្ទាយមានជ័យ) ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា និងជាប្រធានក្រុមប្រឹក្សាសាកលវិទ្យាល័យមានជ័យ បានអញ្ជើូញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយកម្មវិធីកំណែទម្រង់សាកលវិទ្យាល័យមានជ័យ ដោយការអញ្ជើញចូលរួមពីឯកឧត្តម ខេង ស៊ុមប្រធានក្រមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុ រាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ អភិបាលក្រុង ស្រុក ជុំវិញខេត្ត នារសៀលថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ ធ្វើនៅសាលប្រជុំសាកលវិទ្យាល័យមានជ័យ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ ក៏បានលេីកឡេីងបន្តថា ៖ ទន្ទឹមនេះ ការបណ្ដុះបណ្ដាលនៅកម្រិតឧត្ដមសិក្សា គឺជាផ្នែកមួយដែលរួមចំណែក សម្រេចគោលដៅអភិវឌ្ឍន៍ធនធានមនុស្សរបស់រាជរដ្ឋាភិបាល និងឈានទៅរកការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ប្រកបដោយចីរភាព ។ ឆ្លេីយតបទៅនឹងបរិបទខាងលេី ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវកម្មវិធីកំណែទម្រង់ឧត្តមសិក្សា និងគោលនយោបាយស្ដីពី ចក្ខុវិស័យឧត្ដមសិក្សា ឆ្នាំ២០៣០ សំដៅកសាងប្រព័ន្ធឧត្តមសិក្សាមួយប្រកបដោយគុណភាព ដើម្បីអភិវឌ្ឍធនធានមនុស្សឲ្យមានចំណេះដឹង ជំនាញ និងសីលធម៌ខ្ពស់ សម្រាប់រស់នៅក្នុងយុគសម័យ សាកលភាវូបនីយកម្ម និងសង្គមពុទ្ធិ ។
ឯកឧត្ដម ស សុខា ក៏បានបញ្ជាក់ថា ៖ ដើម្បីឆ្លេីយតបនឹងគោលនយោបាយ និងកម្មវិធីកំណែទម្រង់ឧត្តមសិក្សា និងពង្រឹងប្រសិទ្ធភាព គុណភាពនែការបណ្តុះបណ្តាល ផ្តល់ចំណេះដឹង ជំនាញដល់យុវជន ឆ្លេីយតបទៅនឹងទីផ្សារការងារក្នុងស្រុក តំបន់ និងសាកលលោក ។ ក្នុងនោះគណៈគ្រប់គ្រងសាកលវិទ្យាល័យមានជ័យបានរៀបចំកម្មវិធីកំណែទម្រង់ផ្ដោតលើចំណុចមួយចំនួនរួមមាន ៖ ១- រចនាសម្ព័ន្ធគ្រប់គ្រង ២-ការគ្រប់គ្រងហិរញ្ញវត្ថុ និងថវិកា ៣ -ការគ្រប់គ្រងបុគ្គលិក ៤-សេវាកម្មនិស្សិត ៥-ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋទី ៦-ការអភិវឌ្ឍកម្មវិធីសិក្សា និងកិច្ចការសិក្សាស្រាវជ្រាវ ។ កម្មវិធីកំណែទម្រង់នេះ បានបង្ហាញយុទ្ធសាស្ត្រកំណែទម្រង់ដែលជាផែនទីបង្ហាញផ្លូវសម្រាប់អភិវឌ្ឍសាកលវិទ្យាល័យ។
សូមជម្រាបផងដែរថា ៖ សាកលវិទ្យាល័យ មានជ័យ គឺជាសាកលវិទ្យាល័យ របស់រដ្ឋតែមួយគត់ ក្នុងចំណោមសាកលវិទ្យាល័យទាំង៤ នៅក្នុងខេត្តបន្ទាយមានជ័យ ។ សាកលវិទ្យាល័យ មានជ័យ មាន៥មហាវិទ្យាល័យ រួមមាន៖ ១-មហាវិទ្យាល័យ សិល្បៈ មនុស្សសាស្រ្ដ និងភាសា ២-មហាវិទ្យាល័យ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ៣-មហាវិទ្យាល័យ សង្គម សាស្រ្ត និងអភិវឌ្ឍសហគមន៍ ៤-មហាវិទ្យាល័យ គ្រប់គ្រង ពាណិជ្ជកម្ម និងទេសចរណ៍ ៥មហាវិទ្យាល័យ កសិកម្ម និងកែច្នៃ អារហារ៕ ដោយ សួន ចំរើន

LEAVE A REPLY

Please enter your comment!
Please enter your name here