កណ្តុរហិតមីនឈ្មោះ ម៉ាហ្គាវ៉ា បានទទួលមេដាយមាសការងារ!

0
9

(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកអង្គភាពកំចាត់មីន ស៊ីម៉ាក់ បានចូលរួមអបអរសាទរកណ្តុរហិតមីនរបស់អង្គភាពសុីម៉ាក់ និងអង្គការ APOPO ប៊ែលហ្សិក ឈ្មោះ ម៉ាហ្គាវ៉ា (Magawa) បានទទួលមេដាសការងារពីអង្គការសប្បុរសធម៌សត្វព្រៃ នៃប្រទេសអង់គ្លេស (PDSA) ! ។

នាព្រលប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នេះ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់បានបង្ហោះសារចូលរួម អបអរសត្វកណ្តុរម៉ាហ្គាវ៉ា ហិតមីនដែលទទួលបានមេដាយមាសលើដំបូងគេនេះ ។

ម៉ាហ្គាវ៉ា មានស្នាដៃរុករកឃេីញគ្រាប់មីនចំនួន ៣៩គ្រាប់ និងគ្រាប់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះចំនួន ២៨គ្រាប់ នៅទិសខេត្តសៀមរាប និងខេត្តព្រះវិហារ ។

មេដាយមាសនេះ បានធ្លាក់មកលេីកណ្តុរហិតមីនម៉ាហ្គាវ៉ា ជាលេីកដំបូងគេ ដែលមេដាយនេះផ្តល់ឱ្យសត្វដែលលះបង់ដេីម្បីភារកិច្ច! ។

LEAVE A REPLY

Please enter your comment!
Please enter your name here