បើកបរក្នុងស្ថានភាពស្រវឹងបុករះ កង់បី រ៉ឺម៉កនិងម៉ូតូជាច្រើនគ្រឿង បណ្ដាលឲ្យរងការខូចខាត និងកិនជើងស្ត្រីម្នាក់ឲ្យរបួសធ្ងន់ រួចបើកឡានរត់ តៃកុងគេចខ្លួនបាត់ស្រមោល

0
10

ភ្នំពេញ ៖ ហេតុការណ៍កាលពី យប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២០ មុនពេលកើតហេតុគេឃើញ បុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំង បានបើករថយន្តម៉ាក Lexus LX470 ពណ៌ស្ក រ ពាក់ស្លាកលេខភ្នំពេញ 2AO-2270 ចូលតាមផ្លូវបេតុងតូចៗនិងចង្អៀតក្បែរវត្តថាន់ ហើយជ្រុលទៅបុកឡំប្រឺតាមួយគ្រឿង រួចបន្តទៅប៉ះរ៉ឺម៉កលក់ទឹកអំពៅ និងកៀររបងផ្ទះប្រជាពលរដ្ឋជាច្រើនកន្លែង តែមិនព្រមឈប់ ក៏ជ្រុលទៅបុកម៉ូតូ៣គ្រឿងជាបន្តបន្ទាប់ទៀត បណ្ដាលឲ្យរងការខូចខាត ជាមួយគ្នានោះក៏ជ្រុលទៅកិនជើងស្ត្រីម្នាក់ ដែលឈរក្បែរផ្លូវ បណ្ដាលឲ្យរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ ។

រថយន្តបង្កក៏បានបុកទម្លុះឈើរន្ទាដែលព្រះសង្ឃរៀបចំដាក់នៅក្រោមខ្លោងទ្វារច្រកចូលវត្ត សម្រាប់ឡើងលាបថ្នាំឲ្យថ្មី រងការខូចខាត ហើយក៏បើករថយន្តរត់គេច ធ្វើឲ្យប្រជាពលរដ្ឋដេញតាមរហូតមកទុករថយន្តចោលនៅផ្លូវព្រះនរោត្ដម រួចគេចខ្លួនបាត់ ។

សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ ទីតាំងនេះ រួចទាក់ទងសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយករថយន្តបង្កនេះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមនីតិវិធី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here