ប្ដីប្រពន្ធពីនាក់ធ្វើដំណើរដោយគោយន្តកន្ត្រៃចេញពីចំការត្រឡប់ទៅផ្ទះនៅតាមផ្លូវត្រូវដើមឈើ១ដើមរលំលើសង្កត់ប្រពន្ធស្លាប់រីឯប្ដីរងរបួសធ្ងន់

0
10

ខេត្តកំពង់ធំ ៖ ស្ត្រីជាប្រពន្ធមានឈ្មោះ ធី ផាន អាយុ៣២ឆ្នាំនឹងប្ដីឈ្មោះ ជា ចាន់ អាយុ៣៥ឆ្នាំមានទីលំនៅភូមិក្រយា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំបានធ្វើដំណើរ ចេញពីចំការត្រឡប់មកផ្ទះវិញក៏ត្រូវដើមឈើដួលរលំសង្កត់លើស្លាប់ប្រពន្ធរីឯប្ដីរងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។

ហេតុការណ៍គួរឱ្យសង្វេកនេះ បានកើតឡើនៅវេលាម៉ោង៤នឹង៣០នាទីថ្ងៃទី២៥ ខែកញ្ញា២០២០
ត្រង់ចំណុចព្រៃអង្គតែនស្ថិតក្នុងភូមិកំពប់អំបិល ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ពីអ្នកប្តីប្រពន្ធបានធ្វើដំណើរដោយគោយន្តកន្ត្រៃចេញពីចំការត្រឡប់មកផ្ទះវិញដោយមានដឹកអុសផង លុះមកដល់ចំណុចខាងលើក៏ត្រូវដើមឈើដួលរលំសង្កត់លើប្រពន្ធស្លាប់ភ្លាមៗ ប្ដីរងរបួសធ្ងន់ដោយបាក់ដៃជាច្រើនកំណាត់ ។

សូមបញ្ជាក់ថា៖ ចំពោះហេតុការណ៍ដែលបានកើតឡើងខាងលើនេះ ដោយមានជនល្មើសបានចូលទៅលួចអារឈើនៅជាប់នឹងដងផ្លូវឈ្លាតពេលខណ:ដែលលោក សង សុផល ប្រធានក្រុមបរិស្ថានដែលឈរជើងនៅចំណុចអូរដៃជ្រៃបានដឹកនាំកម្លាំងចុះល្បាតនៅកន្លែងផ្សេង ៗ ។

ក្រោយកើតហេតុលោក ហាក់ សារ៉ាត់
នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងល្វានឹងលោក ជឹម គឹមហួន
បានចុះមកធ្វើកំណត់ហេតុនឹងប្រគល់សាកសពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យប្រពៃណី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here