សង្វេកណាស់ប្តីប្រពន្ធពីនាក់កំពុងជិៈម៉ូតូសុខៗស្រាប់តែ ត្រូវរថយន្តកាម៉ារីបុកពីក្រោយស្លាប់ទាំង២នាក់នៅនឹងកន្លែងកើតហេតុ

0
22

ខេត្តបន្ទាយមានជ័យ )::មហារសង្វេកណាស់ប្តីប្រពន្ធកំពុងជិៈម៉ូតូសុខៗស្រាប់តែ ត្រូវរថយន្តកាម៉ារីបុកពីក្រោយស្លាប់ទាំង២នាក់នៅនឹងកន្លែងយ៉ាងអាណោចអាធម្មនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៧៦-៣៧៧ ស្ថិតនៅ ភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមា នជ័យ ។លោកវរសេនីយ៍ទោសួន នីប៉ូ នាយរងការិយាល័យ បានឲ្យដឹងថាជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធមានឈ្មោះ តុប យ៉ាន ភេទប្រុស អាយុ៦៧ឆ្នាំជាប្តី អ្នករួមដំណើរជាប្រពន្ធ ឈ្មោះម៉ៅ យុង អាយុ៦៩ឆ្នាំ រស់នៅភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្លាប់ទាំង២នាក់នៅកន្លែងកើតហេតុ។លោកនាយរងការិយាល័យ បានបញ្ជាក់បន្តថានៅមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាកហុងដាទ្រីម ពាក់ស្លាក់លេខ បន្ទាយមានជ័យ 1V. 4443 លុះបើកដល់ចំណុចកើតហេតុស្រាប់តែរថយន្តមកបុកពីក្រោយពេញទំហឹង ម៉ាកតូយូតាកាម៉ារី ពណ៌ទឹកសមុទ្រ ផលិតឆ្នាំ1995ពាក់ស្លាកលេខ ភ្នំពេញ.2E 2717 បណ្តាលឲ្យស្លាប់ទាំង២នាក់ប្តីប្រពន្ធនៅនឹងកន្លែង ។ចំណែកអ្នកបើកថយន្តក្រោយពីកើតហេតុហើយរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។លោកវរសេនីយ៍ទោសួន នីប៉ូបានបញ្ជាក់ឲ្យដឹងបន្តទៀតថាមូលហេតុមកពូអ្នកបើករថយន្តក្នុងល្បឿនលឿនពេក។វត្ថុតាងម៉ូតូនិងរថយន្តយនគរបាលចរាចរណ៍យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីរកម្ចាស់រថយន្តមកដោះស្រាយចំពោះមុខច្បាប់ ។សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រណៃណី ក្រោយពេលនគរបាលជំនាញពិនិត្យរួច៕

LEAVE A REPLY

Please enter your comment!
Please enter your name here