ទំនើបណាស់លោកចោរសម័យកូវីត១៩ ប្រើសុទ្ធតែរថយន្ថហាយលែនឌ័រ លួចគាស់ផ្ទះប្រជាពលរដ្ឋត្រូវបានសម្ថកិច្ចស្រុកព្រែកប្រសបក្របួចបានទាំងពីរ។

0
10

ក្រចេះ/ មានហេតុការណ៍នៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៣,០០,ទៀបភ្លឺ មានករណីចោរលួចកាត់ជញ្ជាំងផ្ទះទាញគន្លឹះទ្វារចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះរបស់ប្រជាពលរដ្ឋមួយគ្រួសារស្ថិតក្នុងភូមិរហា ឃុំសោប ស្រុកព្រែកប្រសប ខេត្តក្រចេះ។

ជនរងគ្រោះឈ្មោះ ស៊ាង បូរ៉ា ភេទប្រុសអាយុ៣០ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិរហា ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ត្រូវបានចោរលួចគាស់យកសំភារ:មួយចំនួនរួមមាន:
_១•ទូរស័ព្វម៉ាក អូរប៉ូ ចំនួន០២គ្រឿង
_២•ប្រាក់ដុល្លាចំនួនជាងមួយពាន់ដុល្លា(១០០០$)
_៣•ប្រាក់រៀលជាងពីរលានរៀល(២•០០០•០០០រៀល)
_៤•ភេស្ជះខារ៉ាបាវចំនួន០២កេស

បើតាមកាអោយដឹងពីអធិការដ្ឋាននគរបាលស្រុកព្រែកប្រសព្វ លោកវរសេនីយ៍ឯក ចាន់ សុផល្លា បានបញ្ជាក់ប្រាប់ឲ្យ អ្នកសារព័ត៌មានដឹងថា ក្រោមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ លន់សុផាត ស្នងការនគបាលខេត្ត កម្លាំងរបស់លោកបានធ្វើការឡោមព័ទ្ឋ ស្ទាក់ចាប់បានជនសង្ស័យទាំងពីនៅចំណុចខាងក្រោយស្រុកព្រែកប្រសបបាន ភ្លាមៗក្រោយពីពួកគេបានប្រព្រឹត្តបទល្មើស។

បើតាមការអោយដឹងពីសម្ថកិច្ចបានប្រាប់បន្តថា ក្នុងការចុះចាប់បង្ក្រាបនេះឃាត់បាន ជនសង្ស័យចំនួន០២នាក់ រថយន្តចំនួន០១គ្រឿង ម៉ាកហាយឡែនឌ័រ ព៌ណសរ ពាក់ស្លាកលេខ ភ្នំពេញ 2AB 0357
ជនសង្ស័យទាំងពីរមានឈ្មោះ

១•ឈ្មោះ ហ៊ឹម ហ៊ាប ភេទប្រុសអាយុ៣៦ឆ្នាំទីលំនៅបច្ចុប្បន្នភូមិក្រញ៉ូង ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

២•ឈ្មោះ សេង ថាវី ភេទប្រុសអាយុ២៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិស្រែតានង ឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនិងរថយន្តកំពុងយកទៅសាសួរនៅអធិការដ្ឋានស្រុកព្រែកប្រសព្វដើម្បីចាត់ការតាមនិតិវិធីបន្ត។

LEAVE A REPLY

Please enter your comment!
Please enter your name here