ក្រុមឈ្មួញ នៅភូមិកំពង់ស្ដេច,ឃុំក្រវ៉ា នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើយកទៅជ្រៀកដដែល!!!

0
10

កន្លែងជ្រៀកឈើ និងស្តុកឈើក្រហមខ្នាតកណ្តាលចំនួន៧ទីតាំង ក្នុងភូមិកំពង់ស្ដេច,ឃុំក្រវ៉ា, ស្រុកបារាយណ៍, ខេត្តកំពង់ធំ ជំនាញធ្លាប់បង្ក្រាបបីដងហើយ ក៏ប៉ុន្តែក្រុមឈ្មួញនៅដំណើរការដដែល?????!!!

—————————————-
ចេញផ្សាយថ្ងៃទី ២៥ខែកញ្ញា ឆ្នាំ២០២០

(កំពង់ធំ)មានសេចក្តីរាយការណ៍មកថា មានម៉ាស៊ីនជ្រៀកឈើអាណាធិបតេយ្យ ស្ថិតនៅក្នុងភូមិកំពុងស្ដេច, ឃុំក្រវ៉ា,ស្រុកបារាយណ៍, ខេត្តកំពង់ធំ។
តាមប្រភព រាយការណ៍មកនោះ ពេលក្រុមការងារអ្នកសារព័ត៌មានទៅដល់ក្រុមឈ្មួញ ចំនួន៧ ទីតាំងបានលើកម៉ាស៊ីនចេញពីទីតាំងទៅលាក់ក្នុងព្រៃដោយមិនអាចផ្ដិតយករូបភាពបាន ។ នៅសល់តែកន្លែងគំនរឈើខ្លះ និងឈើនៅសល់ខ្លះនឹងអាចម៍នរណាជាច្រើន។

ប្រភពខ្លះបានផ្ដល់ព័ត៌មានថា កន្លងមកខាងរដ្ឋបាលព្រៃឈើខេត្តកំពង់ធំបានចុះបង្ក្រាប មួយលើកទៅពីលើកដែរក៏ប៉ុន្តែក្រុមឈ្មួញ នៅតែបន្តដំណើរការដាក់ជ្រៀកឈើ នោះដដែល។

មហាជនជាទូទៅនៅភូមិឃុំជិតខាងនោះបានមានការងឿងឆ្ងល់យ៉ាងខ្លាំងចុះហេតុអ្វីក្រុមឈ្មួញទាំង៧ទីតាំងនោះនៅតែបន្តដំណើរការ ជ្រៀកឈើ អារឈើខុសច្បាប់ដដែលតើមកជា មកពីមូលហេតុអ្វីទៅ??។

ឈើទាំងអស់នោះបើតាមប្រភពរាយការណ៍មកថា ដឹកតាមគោយន្តចេញពីព្រៃអង់តែន កាត់ចំការកៅស៊ូក្រុមហ៊ុនវៀតណាមឆ្លងចូលភូមិឃុំខាងលើនោះតែម្ដង។

ក្រុមឈ្មួញដែលរកស៊ីនោះមានឈ្មោះ ៧នាក់÷មានដូចតទៅ💥

១, ភួង ណេន
២, សុំ ខន
៣,ជិន សារូ
៤, ហុច លឿន
៥,ចាប លី,
៦,ជិន ភណ្ឌ
៧,យាយ ហេន។

ប្រជាពលរដ្ឋ ដែលរកស៊ីស្លូតត្រង់ត្រឹមត្រូវតាមផ្លូវច្បាប់ និងអ្នកស្រឡាញ់ធនធានធម្មជាតិ បានសំណូមពរទៅដល់ជំនាញពាក់ព័ន្ធនៅក្នុងខេត្តកំពង់ធំ ជាពិសេសសំណូមពរទៅដល់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និង សំណូមពរទៅដល់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលទទួលភ្នាក់ងារភារកិច្ច ចុះបង្រ្កាបធនធានធម្មជាតិមេត្តាចុះបង្រ្កាបកន្លែងទីតាំងខាងលើនេះផង។

មហាជនកំពុងរង់ចាំមើលតើអាជ្ញាធរថ្នាក់ខេត្តថ្នាក់ជាតិ អាចចុះបង្ក្រាបទីតាំងខាងលើដែលជាកន្លែងដុះស្លែនេះបានទេ??? ព្រោះពួកគាត់ទាំងអស់គ្នាជឿជាក់ និងទុកចិត្តទៅលើអាជ្ញាធរខេត្តកំពង់ធំ និងអាជ្ញាធរថ្នាក់ជាតិព្រោះកន្លងមកធ្លាប់ចុះបង្ក្រាបបទល្មើសបានច្រើនគួរសមនៅក្នុងទឹកដីខេត្តកំពង់ធំ។

ក្នុងករណីខាងលើនោះលោកមេប៉ុស្តិ៍ក្រវ៉ាបានឲ្យដឹងតាមទូរស័ព្ទថា លោកមិនដែលប៉ះពាល់ជាមួយប្រជាពលរដ្ឋសូម្បីតែមួយកាក់ ឬមួយសេន ក៏ប៉ុន្តែប្រជាពលរដ្ឋគាត់ទទួលស្គាល់ថាពិតជាបានរកស៊ីអារឈើទាំងអស់នោះមែនក៏ប៉ុន្តែឈើទាំងអស់នោះគឺឈើទ្រង់ទ្រាយឈើធ្លក,ចំបក់, ធម្មតា តែប៉ុណ្ណោះ។

ចំណែកលោកមេភូមិ កំពុងស្តេចបានឲ្យដឹងតាមទូរស័ព្ទថា ប្រជាពលរដ្ឋរបស់ពួកគាត់ពិតជាបានរកស៊ីអារឈើក៏ពិតមែនក៏ប៉ុន្តែលក្ខណៈគ្រួសារនិងអារឈើធម្មតាតែប៉ុណ្ណោះ។

ចំណែកលោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំមិនអាចទាក់ទងបានទេនៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នេះដោយទូរស័ព្ទមិនចូល។
តែបើតាមពិនិត្យមើលឈើទាំងអស់នោះគឺមានឈើក្រហមធ្វើផ្ទះនិងឈើសុក្រុំខ្លះ ដែរ។

ខ្លឹមសារនិងអត្ថន័យខាងលើនេះយើងខ្ញុំចុះផ្សាយក្នុងគោលបំណងរិះគន់ដើម្បីស្ថាបនា តែប៉ុណ្ណោះ មិនមែនមូលបង្កាច់មន្ត្រីបុគ្គលណាម្នាក់នោះទេ បើសិនមានការប្រតិកម្មណាមួយពីមន្ត្រីជំនាញ និងបុគ្គលណាមួយនោះ ស្នើអោយយើងបកស្រាយរៀងរាល់ម៉ោងធ្វើការស្ដីពីរបបច្បាប់សារព័ត៌មាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here