កូនប្រុសចិត្តខ្លាំងសុំលុយម្តាយទិញស្រាផឹក លុះអស់ សុំទៀតមិនបាន សំរេចចិត្តជិះម៉ូតូទៅចងក សម្លាប់ខ្លួន

0
11

សៀមរាប: ករណីយុវជនម្នាក់ មកពីភ្ជូរស្រែវិញ សុំលុយម្តាយទិញស្រាផឹក លុះអស់សុំទៀតមិនបាន ក៏ជិះម៉ូតូចេញទៅចងកសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ត្រង់ចំណុចវាលស្រែ ស្ថិតនៅក្នុងភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ។
ជនរងគ្រោះឈ្មោះ ម៉ៅ វិន ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិ-ឃុំកកើតហេតុ ។ បានជិះម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ទៅធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង នៅនិងមែកដើមត្រមេងស្ថិត នៅចំណុចវាលស្រែខាងត្បូងភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានចម្ងាយ៥០០ម៉ែត្រពីភូមិបណ្ដាលឲ្យស្លាប់ ។
ពិនិត្យសាកសពចងនិងមេកដើមត្រមេង កម្ពស់ ២,២០ម៉ែត្រ ស្លៀកខោខ្លី ពណ៌ខៀវឆ្នូតស អត់អាវ ចងនិងខ្សែកាឡាក់រឹត០,៨០ម៉ែត្រ ។ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ឃើញថា ជនរងគ្រោះ(សាកសព)នេះ ពិតជាស្លាប់ដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងពិតមែន ហើយនៅទីនោះមានស្រែកជើង១គូ និងម៉ូតូ១គ្រឿង ។
តាមការបំភ្លឺរបស់ម្តាយប្រាប់ថា កូនគាត់មកពីភ្ជួរស្រែ ហើយសុំលុយគាត់ទៅទិញស្រាផឹក គាត់ឲ្យ១០០០០៛ លុះក្រោយមកទៅសុំគាត់ទៀត គាត់ថាឈប់ផឹកទៅប្រយ័ត្នស្អែកទៅភ្ជួរស្រែមិនកើត គាត់មិនឲ្យលុយទេ ស្រាប់តែកូនគាត់ឈ្មោះខាងលើ ខឹងហើយជិះម៉ូតូចេញទៅបាត់តែម្តង ។ មូលហេតុ៖ ដោយសារសុំលុយម្ដាយយកទៅទិញស្រាផឹកមិនបាន ។ សាកសពជនរងគ្រោះប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី និងប្រគល់ម៉ូតូឲ្យផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here