តៃកុងរថយន្តម្នាក់ ត្រូវបានជនមិនស្គាល់មុខ យកដុំឥដ្ឋតាន់ គប់ត្រូវកញ្ចក់រថយន្តបែក ហើយធ្លាយត្រូវចំតៃកុងបណ្តាលឲ្យហូរឈាមស្រោចខ្លួនខណៈពេលកំពុងបើកបរ ។

0
16

ផ្សាយថ្ងៃទី 26 ខែកញ្ញាឆ្នាំ2020
===============
កំពង់ឆ្នាំង÷ថ្ងៃ25 ខែកញ្ញាឆ្នាំ 2020.តៃកុងរថយន្តម្នាក់ ត្រូវបានជនមិនស្គាល់មុខ មានគ្នាប្រហែលពីរទៅបីនាក់ បានយកដុំឥដ្ឋតាន់ គប់ត្រូវចំកញ្ចក់រថយន្តបែកផ្នែកខាងមុខ ក៏ធ្លាយត្រូវតៃកុងបែកចិញ្ចើមនឹងក្បាលបណ្ដាលឱ្យហូរឈាមស្រោចខ្លួនខណៈពេលកំពុងបើកបរ។

ប្រភពពីជនរងគ្រោះបានឲ្យដឹងថា ខ្លួនបានបើកបររថយន្តមួយគ្រឿងម៉ាក (ហុីយិនដាយ) សណ្តោងរម៉ក ដោយធ្វើដំណើរពីភ្នំពេញឆ្ពោះទៅកាន់ប៉ោយប៉ែត លុះមកដល់ម្តុំ ចន្លោះជ្រៃបាក់ និង ម្តុំទួលក្រឡាញ់ ម៉ោងប្រមាណជា 9:15នាទី។ ជនរងគ្រោះបានបន្តទៀតថា ដោយខ្លួនពុំធ្លាប់មានគំនុំអ្វីជាមួយអ្នកណានោះឡើយ ហើយថាខ្លួនបើកបរក្នុងល្បឿនច្បាប់កំណត់ត្រឹមត្រូវ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែត្រូវបានជនមិនស្គាល់មុខ គប់ចំកញ្ចក់បណ្តាលអោយបែកកញ្ចក់រថយន្តផ្នែកខាងមុខ ហេីយក៏បានធ្លាយត្រូវចំតៃកុងបណ្តាលអោយផុងចញ្ចេីមខាងឆ្វេង បណ្ដាលឲ្យរងរបួសធ្ងន់ ហើយកំពុងសម្រាកនិងព្យាបាលនៅមន្ទីរពេទ្យ មកដល់ពេលនេះតៃកុងមិនទាន់បានធូស្បើយនៅឡេីយទេ។

-ជាមួយគ្នានេះផងដែរជនរងគ្រោះបានសូមសំណូមពរដល់ កម្លាំងសមត្ថកិច្ចខេត្តកំពង់ឆ្នាំង មេត្តាជួយពិនិត្យនិងឃ្លាំមើល ជនមិនស្គាល់មុខ ព្រោះថាចំណុចកើតហេតុខាងលើ មិនមែនជាលើកទីមួយនោះឡើយ កន្លងមកធ្លាប់ត្រូវកុងរថយន្តដទៃទៀតទម្លាយឲ្យដឹងថា ពួកគេក៏ធ្លាប់រងគ្រោះស្រដៀងគ្នានេះផងដែរ៕
សុខ គឹមសៀន

LEAVE A REPLY

Please enter your comment!
Please enter your name here