ឃាត់រថយន្តស្លាកលេខ(ខ.ម)ដឹកជញ្ជូនសត្វប្រវឹកព្រៃចំនួន៥៥៣ក្បាលដែលលួចនាំចូលមកពីប្រទេសថៃ គោលបំណងចេញយកទៅលក់នៅរាជធានីភ្នំពេញ

0
11

សៀមរាប.កម្លាំងគណៈបញ្ជាការ ឯកភាពនៃរដ្ឋបាលស្រុកប្រាសាទបាគង កាលពីវេលាម៉ោង១២:៣០ នាទី ឈានចូលព្រឹកថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២០នេះ បានសហការណ៍ជាមួយកំលាំងចម្រុះ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការឃាត់ រថយន្តសង្ស័យ ០១គ្រឿង ម៉ាកឡង់គ្រីស័រពណ៍ត្រេអ៊ីប៉ារា ពាក់ស្លាកលេខ ខម2-6158 ព្រមទាំងអ្នកបើកបរ និងអ្នក រួមដំណើរសរុបចំនួន០២នាក់ នៅចំណុចភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីធ្វើការត្រួតពិនិត្យ និងបានរកឃើញមានការដឹកជញ្ជូនសត្វប្រវឹកព្រៃចំនួន៥៥៣ក្បាលដោយខុសច្បាប់។

បន្ទាប់ពី បាន សាកសួរ ជនសង្ស័យបានសារភាពថា សត្វប្រវឹកព្រៃទាំងនេះ ត្រូវបានពួកគេ លួចនាំចូលមកពីខេត្តស្រះកែវ ប្រទេសថៃ បម្រុងយកទៅលក់នៅរាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានធ្វើ កំណត់ហេតុ និងប្រគល់បន្តជូន ខណ្ឌរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ដើម្បី ចាត់ការ បន្តតាមនីតិវិធីនៃច្បាប់។

ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពនៃរដ្ឋបាលស្រុកប្រាសាទបាគង សូមធ្វើការកោតសរសើរ នឹងលើកទឹកចិត្ត ឲ្យកងកម្លាំងទាំងអស់ បង្កើនសកម្មភាព បង្ការ បង្ក្រាបនិងទប់ស្កាត់ បទល្មើសប្រភេទនេះ និងបទល្មើសផ្សេងៗទៀត អោយដូចភ្លៀងរលឹម កុំអោយកើតមានក្នុងមូលដ្ឋានយើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here