ឪពុកយកខ្សែក្រវ៉ាត់ វ៉ៃធ្វើទារុណ្ឌកម្មលើកូនស្រីខ្លួនឯងបង្កើត នៅខេត្តកណ្តាលត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ

0
6

ខេត្តកណ្តាល៖ យោងតាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២០ សមត្ថកិច្ចឃាត់ខ្លួនបានហើយ ករណីឪពុកយកខ្សែក្រវ៉ាត់វ៉ៃធ្វើទារុណ្ឌកម្ម លើកូនស្រីខ្លួនឯងបង្កើត នៅស្រុកពញាឮ ខេត្តកណ្តាល ។
ករណីប្រើអំពើហិង្សាក្នុងគ្រួសារ កើតហេតុកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង

១៥ និង ៣០នាទី ស្ថិតនៅចំណុចភូមិស្រះពោធិ ឃុំ ភ្នំបាត ស្រុក ពញាឮ ខេត្ត កណ្តាល។
ជនរងគ្រោះមានឈ្មោះ ខា លក្ខិណា ភេទ ស្រី អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់នំ មានទីលំនៅភូមិ ស្រះពោធិ ឃុំ ផ្សារដែក ស្រុក ពញាឮ ខេត្ត កណ្តាល (កូនបង្កើត)។ ដោយឡែកជនសង្ស័យចំនួន ០១ នាក់ ឃាត់ខ្លួនឈ្មោះ គឹម ខាយ ភេទ ប្រុស អាយុ ៣៥ឆ្នាំ

ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះមានទីលំនៅភូមិ ស្រះពោធិ ឃុំ ផ្សារដែក ស្រុក ពញាឮ ខេត្ត កណ្តាល (ឪពុកបង្កើត)។
នៅមុនពេលកើតហេតុជនរងគ្រោះបានទៅរកទិញបាយហូប រួចមកក៏ត្រលប់មកផ្ទះវិញបោក

ខោអាវ បន្ទាប់ពីបោកខោអាវរួចជនរងគ្រោះឈ្មោះ ខា លក្ខិណា បានជិះម៉ូតូម៉ាក Icon

ពណ៍ក្រហម លាយ ខ្មៅ ដឹកប្អូនស្រីឈ្មោះ ខា ស្រីនុត អាយុ ៣ឆ្នាំទៅរកប្តីនៅម្តុំដីក្រហម កន្លែងតង់ខៀវ ភូមិ ស្រះពោធិ ឃុំ ភ្នំបាត ស្រុក ពញាឮ ខេត្ត កណ្តាល ក្នុងពេល នោះជនសង្ស័យឈ្មោះខឹម ខាយ បានដើររកជនរងគ្រោះជាកូនបង្កើត ខណៈពេលនោះ ដែរជនសង្ស័យបានឃើញជនរងគ្រោះកំពុងពរប្អូនឈ្មោះ ខា ស្រីនុត អាយុ ៣ឆ្នាំ នៅម្តុំកែងផ្លូវបេតុងចូលភូមិស្រះពោធិ៍ ឃុំភ្នំបាត (កន្លែងកើតហេតុ)ស្របពេលនោះ ជនសង្ស័យបានដេញអោយជនរងគ្រោះពរប្អូននិងយកម៉ូតូទៅផ្ទះ ប៉ុន្តែជនរងគ្រោះមិនព្រមទៅ ស្រាប់តែជនសង្ស័យជាឪពុកខឹងបានហូតយកខ្សែក្រវ៉ាត់ពីចង្កេះ វាយទៅលើជនរងគ្រោះ ត្រូវចំកែងដៃខាងស្តាំ០១ខ្សែក្រវ៉ាត់ និងចំកំភួនជើងខាងឆ្វេង០១ខ្សែក្រវ៉ាត់ បណ្តាលអោយ មានរបួសស្នាម ក្រោយមកសមត្ថកិច្ចបានទទួលព័ត៌មានថា មានករណីឪពុកវាយកូន បន្ទាប់មកបានចុះទៅកន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការ ដ្ឋាននគរបាលស្រុកពញាឮ ដើម្បីធ្វើការសាកសួរនិងបន្តចាត់ការតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here