សមត្ថកិច្ចនគរបាលខេត្តតាកែវ ឃាត់ខ្លួនក្មេងប្រុសអាយុ១៦ឆ្នាំម្នាក់ ករណីរំលោភសេពសន្ថវៈលើក្មេងស្រីអាយុ៨ឆ្នាំ,,,,

0
16

(តាកែវ): កាលពីវេលាម៉ោង៧និង២០នាទី ព្រឹកថ្ងៃ២៦ ខែកញ្ញា ឆ្នាំ២០២០ ប៉ុស្ថិ៍នគរ បាលរដ្ឋបាលលាយបូរ បានទទួលពាក្យបណ្តឹង ពីឪពុកក្មេងស្រីរងគ្រោះ រស់នៅ ស្រុកត្រាំកក់ ខេត្តតាកែវ បានប្តឹងពីជនសង្ស័យម្នាក់:

ឈ្មោះ ឡេង ប៊ុនឆៃ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិ ខេត្តតាកែវ ពីបទរំលោភសេពសន្ថវ:ទៅកូនស្រីរបស់គាត់ ឈ្មោះ ល .ដ.ន អាយុ០៨ឆ្នាំ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៣និង៣០នាទី នៅក្នុងផ្ទះរបស់ជនសង្ស័យ ។

ក្រោយទទួលបានពាក្យបណ្ដឹង សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៨និង៤០ នាទី យកមកសាកសួរកសាង សំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here