ឆ្លងចរន្តឆេះប្រអប់ភ្លើង អគ្គីសនីនៅក្បែរប៉ុស្តិ៍ផ្សារដើមគ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ

0
8

ភ្នំពេញ៖ នៅ រសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ តាមបណ្តោយផ្លូវលេខ២១៥ (ផ្លូវនេរុហ៍) ស្ថិតនៅក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។
មុនពេលកើតហេតុគេឃើញមានផ្សែងហុយចេញពីប្រអប់ភ្លើងនៅខាងមុខផ្ទះលេខ១៨៧-១៩៨ យីហោស៊ីឃាង លក់សំបកកង់រថយន្ត ហើយបង្កជាអណ្តាតភ្លើងឆាបឆេះមកដល់សំបកកង់ រថយន្តដែលដាក់តាំងលក់នៅខាងមុខផ្ទះប្រជាពលរដ្ឋខ្លាំងឡើងៗ។ ពេលឃើញបែបនេះប្រជាពលរដ្ឋបានជួយយកបំពង់បាញ់ពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់

តែភ្លើងនៅតែបន្តឆេះ ហើយប្រជាពលរដ្ឋក៏បានទំនាក់ទំនងទៅសមត្ថកិច្ចឱ្យជួយ ហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់។
រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងបានមកដល់កន្លែងកើតហេតុ ដោយប្រើប្រាស់ទឹក អស់មួយរថយន្តទើបភ្លើងរលត់ទៅវិញនៅម៉ោង១:៥០នាទីរសៀលថ្ងៃដដែល ហើយសម្ភារៈខូចខាតមានសំបកកង់រថយន្តមួយចំនួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here