សពស្ត្រីជាពលករ ដែលរសាត់តាមទឹកបាត់ខ្លួន ខណៈឆ្លងដែនពីទឹកដីថៃមកខ្មែរ រកឃើញហើយ ខេត្តប៉ៃលិន ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ប្រជាពលរដ្ឋប្រទះឃើញសពនៅក្នុង ចំណុចដីចំការក្រូចមួយកន្លែង ស្ថិតនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាប់នឹងអូរទឹកដីថៃ ។

0
11

បន្ទាប់ពីប្រជាពលរដ្ឋដើរទៅមើលចម្ការរបស់ខ្លួនបានប្រទះឃើញសពស្ត្រីរងគ្រោះនេះ ក៏បានផ្ដល់ព័ត៌មាន ដល់សមត្ថកិច្ច ដើម្បីចុះទៅពិនិត្យធ្វើកោសល្យវិច្ឆ័យ និង បានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

សូមបញ្ជាក់ថា ស្ត្រីជាពលករខ្មែរម្នាក់ បានបាត់ខ្លួនដោយរសាត់តាមទឹកអូរដែល កំពុងជន់ឡើងហូរខ្លាំងខណៈបុរសស្ត្រី១១នាក់ឆ្លងដែនពីប្រទេសថៃចូលមកក្នុងទឹកដីប្រទេសខ្មែរ ស្រាប់តែជួបគ្រោះអកុសលគួរឱ្យអាណោចអាធ័មបែបនេះ កាលពីវេលាម៉ោង៥ និង៥០នាទីល្ងាច ថ្ងៃទីសៅរ៍ ២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចល្បាតទី១ ខ៣ ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ប្រភពបញ្ជាក់ថា នៅល្ងាចថ្ងៃកើតហេតុគេឃើញពលករខ្មែរចំនួន១១នាក់ ឆ្លងដែនថៃ ខណៈទឹកអូរដែលកំពុងជន់ ពីប្រទេសថៃ ដោយឆ្លងផុតបានចំនួនតែ០៩នាក់ និងម្នាក់ទៀតនៅត្រើយខាងប្រទេសថៃនៅឡើយ ។

ជនរងគ្រោះ ដែលហូរទៅតាមទឹកមាន ឈ្មោះ សេង ស្រីម៉ៅ ភេទស្រី អាយុ ៤០ឆ្នាំ មានស្រុក

កំនើត រស់នៅភូមិស្វាយមាស សង្កាត់កណ្តាលជ្រុំ ក្រុងសួង ខេត្តត្បូងឃ្មុំ ដោយក្នុងពេលឆ្លងអ្នក ចម្លងតាមចានដែកអស់ដៃព្រោះទឹកហូរបុកខ្លាំង ក៏ប្រលែងចានដែកចោល ដែលជនរងគ្រោះ កំពុងជិះពីលើ បណ្តាលអោយក្រឡាប់ចានដែកលិចទៅក្នុងទឹកហូរកួចយកទៅបាត់តែម្តង ។ ចំណែកប្តីជនរងគ្រោះ ឈ្មោះ ហោ ឆេន អាយុ៤៣ឆ្នាំ (នៅត្រើយម្ខាងខាងប្រទេសថៃ) មានកូនស្រីឈ្មោះ ឆេន ដានេត អាយុ១៥ឆ្នាំ (បានឆ្លងផុតមកខាងខ្មែរ)

LEAVE A REPLY

Please enter your comment!
Please enter your name here