សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនចំនួន២នាក់ដែលបង្កឲ្យមានអគ្គិភ័យ ឆេះ ភោជនីយដ្ឋាន អិន ប្រាំបី (N8) ចំនួន ២ លើក នៅភ្នំពេញ

0
7

ភ្នំពេញ ៖ កាលពី ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០ កម្លាំង ផ្នែក ជំនាញ ខណ្ឌ បឹង កេងកង សហការ ជាមួយ កម្លាំង ប៉ុស្តិ៍ ទួល ស្វាយព្រៃ ទី ២ ឃាត់ខ្លួន ជនជាតិ ចិន ចំនួន ២ នាក់ ដែល បង្ក ឲ្យ មាន អគ្គិភ័យ ឆេះ នៅ ភោជនីយដ្ឋាន អិន ប្រាំបី (N8) នៅ ចំណុច ភោជនីយដ្ឋាន អិន ប្រាំបី (N8) ជាន់ ទី ៣ អគារ លេខ ៥៦ ផ្លូវ មុន្នី រ៉េត កែង ផ្លូវ ២៨៦ ក្រុម ៤៧ ភូមិ ១១ សង្កាត់ ទួល ស្វាយព្រៃ ទី ២ ខណ្ឌ បឹង កេងកង រាជធានី ភ្នំពេញ ។

ជនបង្ក ទី ១- ឈ្មោះ ចាង ឡី ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ ចិន ស្នាក់នៅ ផ្ទះជួល សង្កាត់ ទឹកថ្លា ខណ្ឌ សែន សុខ រាជធានី ភ្នំពេញ មុខរបរ ប្រធាន ក្រុមហ៊ុន កំពុង សម្រាក ព្យាបាល នៅ មន្ទីរពេទ្យ លឹម តាំង ស្ថិតនៅ សង្កាត់ អូ បែកក្អម ខណ្ឌ សែន សុខ រាជធានី ភ្នំពេញ ដោយ មូលហេតុ រអិល ជើង ធ្លាក់ ពី ជណ្ដើរ បាក់ ភ្លៅ ពេល កំពុងមាន អគ្គិភ័យ ទី ២- ឈ្មោះ យ៉ាង ហ៊ូ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ចិន ស្នាក់នៅ ផ្ទះជួល សង្កាត់ ទឹកថ្លា ខណ្ឌ សែន សុខ រាជធានី ភ្នំពេញ មុខរបរ ជាងសំណង់ ។

មុនពេល កើតហេតុ ក្រុម ជនបង្ក នាំគ្នា ផ្សារ ដំបូល ស័ង្កសី ធ្វើ ឲ្យ ធ្លាក់ កម្ទេច ធូបផ្សារ ដែក បង្ក ជា អគ្គិភ័យ កើតឡើង ។ អគ្គិភ័យ នេះ ប្រើប្រាស់ ឡាន ពន្លត់ អគ្គិភ័យ ចំនួន ៣៨ គ្រឿង បាញ់ ទឹក ពន្លត់ អស់ ចំនួន ៥៩ រថយន្ដ ស្មើនឹង ២៧២ ម៉ែត្រគូប អគ្គិភ័យ ត្រូវបាន ពន្លត់ ចប់ នៅវេលា ម៉ោង ១៥ នឹង ០០ នាទី នៅ ថ្ងៃខែ ឆ្នាំ ដដែល ។
ឈ្មោះ ចាង ឡី ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ ចិន កំពុង សម្រាក ព្យាបាល នៅ មន្ទីរពេទ្យ លឹម តាំង ស្ថិតនៅ សង្កាត់ អូ បែកក្អម ខណ្ឌ សែន សុខ រាជធានី ភ្នំពេញ ( មូលហេតុ រអិល ជើង ធ្លាក់ ពី ជណ្ដើរ បាក់ ភ្លៅ ពេល កំពុងមាន អគ្គីភ័យ ) ។ ចំណែក ជនបង្ក ចំនួន ១ ទៀត ឈ្មោះ យ៉ាង ហ៊ូ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ចិន ត្រូវបាន ឃាត់ខ្លួន នៅ អធិការដ្ឋាន នគរបាល ខណ្ឌ បឹង កេងកង ដើម្បី សាកសួរ បន្ដ និង ចាត់ការ តាម នីតិវិធី ច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here