កម្មករជាជ័រ កៅស៊ូ នៅកសិដ្ឋាន ៣ ក្រុមហ៊ុន ភឿកហ្វា កំពង់ធំអភិវឌ្ឍន៍កៅស៊ូ ភូមិថ្មសំលៀង ឃុំក្រយៀស្រុកសន្ទុកខេត្តកំពង់ធំបានស្លាប់ដោយសារជំងឺកាំងបេះដូង

0
7

ខេត្តកំពង់ធំ:* ថ្ងៃអាទិត្យ ១០កើតខែអស្សុជ ឆ្នាំជូត ទោស័ក ពសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២៧ ខែកញ្ញាឆ្នាំ ២០២០។_
មានករណី: មនុស្សស្លាប់ដោយជំងឺគាំងបេះដូង* (ដេកស្លាប់) នៅចំណុច កសិដ្ឋាន ៣ ក្រុមហ៊ុន ភឿកហ្វា កំពង់ធំអភិវឌ្ឍន៍កៅស៊ូ ភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។_
ដឹងកើតហេតុ:* នៅវេលាម៉ោង ២២:០០ នាទី ថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២០។_
សាកសពឈ្មោះ ច្រឹប ឡេន ភេទប្រុសអាយុ៣៤ឆ្នាំ ជនជាតិ* ខ្មែរ រស់នៅភូមិត្រពាំងព្រាល ឃុំតាចេសស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នកម្មករចៀរជ័រកៅស៊ូនៅកន្លែងកេីតហេតុខាងលេី។_
សមត្ថកិច្ចបានអោយដឹងថាសភាពនៃរឿង:*_
នេះបើតាមការបំភ្លឺរបស់ឈ្មោះទុំ អៀន ភេទស្រីអាយុ ៣៥ ឆ្នាំ រស់នៅភូមិត្រពាំងព្រាល ឃុំតាចេសស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន កម្មករជាជ័រ កៅស៊ូ នៅកសិដ្ឋាន ៣ ក្រុមហ៊ុន ភឿកហ្វា កំពង់ធំអភិវឌ្ឍន៍កៅស៊ូ ភូមិថ្មសំលៀង ឃុំក្រយៀស្រុកសន្ទុកខេត្តកំពង់ធំ (ត្រូវជាប្រពន្ធសព) បានរៀបរាប់ថា÷ ជារៀងរាល់ម៉ោង ៣ទាបភ្លឺ ខ្លួននឹងប្ដីឈ្មោះច្រឹប ឡេន តែងនាំគ្នា ទៅជាជ័រលុះវេលាម៉ោង១០ រឺ ១១ ទេីបត្រឡប់មកផ្តះវិញ នៅវេលាម៉ោង ១៤:០០នាទី ទៅចៀរជ័រពីរនាក់ប្តីរហូតម៉ោង១៥:០០នាទីត្រឡប់មកវិញ ពេលព្រលប់ៗ នាំគ្នាហូប បាយ រួចនាំគ្នាសំរាកក្នុងផ្ទះ គាត់លេងទូរសព្ទមួយសន្ទុះទេីបដេកលក់ លុះដល់វេលាម៉ោង២២:០០នាទី ខ្លួនបានលឺប្តីដកដង្ហេីមមិនស្រូល បានងេីបដាស់មិនដឹងខ្លួន ក៏យកភ្លេីងកែវមកច្របាច់មេីល ឃេីញក្នុងមាត់ឡេីងស្លេះ ខំធ្វេីចលនាអោយនៅតែមិនដឹងខ្លួនៗ ភ័យពេកក៏ទៅហៅឈ្មោះឃិន ទឹក ផ្ទះជាប់គ្នាគាត់មកដល់ជួយរឹតបានមួយសន្ទុះ ឮក្រឺតៗបីដង ក៏ដាច់ដង្ហេីមស្លាប់។ ខ្លួនក៏ដេីរហៅបងប្អូនកម្មករជិតខាងនិងគ្រូពេទ្យប្រចាំក្រុមហ៊ុនមកជួយមេីលគាត់ប្រាប់ថា ជួយមិនបានទេគាត់ស្លាប់បាត់ហេីយ។_
ក្រោយដឹងព័ត៌មានខាងលើសមត្ថកិច្ចជំនាញសហការជាមួយប៉ុស្តិ៍រដ្ឋបាល ប្រធានកសិដ្ឋាន ៣ និងបងប្អុនកម្មករមកចូលរួមពិនិត្យកន្លែងកេីតហេតុនិងសាកសព។ ការពិនិត្យពុំឃេីញមានស្លាកស្នាមអ្វីកត់សំគាល់ឡេីយ។_
_ក្រោយពិនិត្យ ចប់បានធ្វើកំណត់ហេតុប្រគល់ សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។_
បើតាមការសនិដ្ឋានរបស់សមត្ថកិច្ច ជនរង គ្រោះ ឈ្មោះច្រិប ឡេន ស្លាប់ដោយជម្ងឺកាំងបេះដូងខ្លួនឯង។_

LEAVE A REPLY

Please enter your comment!
Please enter your name here