រណ្ដៅស្រះទឹកមួយកន្លែងឆក់យកជីវិតក្មេងស្រី ២ នាក់ ជាបងប្អូនជីដូនមួយនឹងគ្នា

0
7

ខេត្តបន្ទាយមានជ័យ
ក្មេងស្រី ២ នាក់ត្រូវបានរណ្ដៅស្រះទឹកមួយកន្លែងឆក់យកជីវិតស្លាប់យ៉ាងអាណោចអាធ័មនៅវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងភូមិបុស្បធំ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។លោកវរសេនីយ៍ឯកបេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថាក្មេងស្រីរងគ្រោះទាំង២នាក់ ម្នាក់មានឈ្មោះ ភាព ចំណាន ភេទស្រី អាយុ១១ឆ្នាំ ជាសិស្ស ឪពុកឈ្មោះភាព តុលា និងម្តាយឈ្មោះឡាច ស៊ីណាក់ មានទីលំនៅភូមិបល្ល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និង ម្នាក់ទៀត ឈ្មោះ វ៉ាង សុខវណ្ណ ភេទស្រី អាយុ៨ឆ្នាំ ជាសិស្ស មានឪពុកឈ្មោះ ផាត់ វ៉ាង និងម្តាយ ឈ្មោះឈឿន ចាន់ណា មានទីលំនៅ ភូមិបល្ល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្មេងស្រីរងគ្រោះទាំង២នាក់ ជាបងប្អូនជីដូនមួយនឹងគ្នា ។លោកអធិការបានបញ្ជាក់ឲ្យបន្តថានៅមុនពេលកើតហេតុកុមារីរងគ្រោះទាំង២នាក់ បាននាំគ្នាមកងូតនៅក្នុងស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិបុស្សធំ ឃុំតាគង់ពេលដែលទឹកកំពុងជន់ឡើង។កុមារីទាំងពីរនាក់កំពុងងូតទឹកលេងយ៉ាងសប្បាយស្រាប់តែក្មេងស្រីទាំងពីរនាក់នោះត្រូវ
ទឹកកួចចូលក្នុងរណ្ដៅស្រះបណ្តាលឲ្យលង់ទឹកស្លាប់ទាំង២នាក់បងប្អូនតែម្តង។ លោកវរសេនីយ៍ឯកបេន សំអាតបានបញ្ជាក់ឲ្យដឹងបន្តទៀតថាដោយសារតែនៅទីនោះពុំមានមនុស្សហើយរណ្ដៅទឹកជ្រៅទៀត
បណ្ដាលឲ្យក្មេងទាំងពីរនាក់នោះលង់ស្លាប់ដោយគ្មានអ្នកជួយសង្គ្រោះ។ក្មេងស្រីទាំង២នាក់ក្រោយពីសមត្ថកិច្ចចម្រុះពិនិត្យរួចរាល់ហើយបានប្រគល់ទៅឲ្យឪពុកម្ដាយធ្វើបុណ្យតាមប្រពៃណី៕ សីការិយាល័យព្រំដែនUMA

LEAVE A REPLY

Please enter your comment!
Please enter your name here