ឈ្មោះ: ក្បាលស្ពាន (សហស្រលិង្គ) រជ្ជកាល: ព្រះបាទសូរ្យវរ្ម័នទី ១, ព្រះបាទឧទយាទិត្យវរ្ម័នទី ២

0
6

ឈ្មោះ: ក្បាលស្ពាន (សហស្រលិង្គ)
រជ្ជកាល: ព្រះបាទសូរ្យវរ្ម័នទី ១, ព្រះបាទឧទយាទិត្យវរ្ម័នទី ២
កាលបរិច្ឆេទ: សតវត្សទី ១១ (១០០២-១០៥០ សូ.វ.ទី១ / ១០៥០-១០៦០ ឧ.យ.វ.ទី២)
ឧទ្ទិសថ្វាយ: ព្រះសិវៈ, ព្រះវិស្ណុ
ស្ថាបត្យកម្ម: បាពួន

ទីតាំង: សៀមរាប។ក្បាលស្ពានមានចម្ងាយ ៥០ គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប និងប្រហែល ១៧-១៨ គីឡូម៉ែត្រ ពីប្រាសាទបន្ទាយស្រី កន្លែងនេះត្រូវបានគេស្គាល់ថាជាជ្រលងនៃលិង្គ ១០០០, និងមានផ្លូវឡើងភ្នំប្រវែង ១៥០០ ម៉ែត្រ (ពីក្រោមឡើងទៅលើភ្នំ)។ កន្លែង នេះមានចម្លាក់ធ្វើអំពីថ្មនៅក្នុងស្ទឹង និងជុំវិញស្ទឹងក្បាលស្ពាន ចម្លាក់ទាំងនោះភាគច្រើនសាងឡើងពីសតវត្សទី ១១ នៃគ្រិស្តសករាជ។ ក្បាល ស្ពាន ត្រូវ បាន ស្ថាបនា ឡើង ដោយ ព្រះបាទសូរ្យវរ្ម័នទី ១, និងស្ថាបនារួចជាស្ថាពរដោយ ព្រះបាទឧទយាទិត្យវរ្ម័នទី ២។

ប្រជាជនមានជំនឿ ដោយសារគេយល់ថា ទឹកដែលហូរតាមទីនេះគឺជាប្រភពនៃការចម្រុងចម្រើនននិងត្រជាក់ត្រជុំ ហើយម្យ៉ាងទៀតយកទៅប្រើការក្នុងកសិកម្មផង គេបានឆ្លាក់លិង្គរាប់រយដែល ស្នង ព្រះឥសូរ នៅតាមបាតស្ទឹង ចាប់ពីខាងជើងផែ្នកខាងលើនៃស្ពានថ្មធម្មជាតិ ចុះមកក្រោមរហូតដល់ទឹកធ្លាក់ មានប្រវែង ១៥០ ម៉ែត្រ។ ដូចេ្នះហើយបានជាសិលាចារឹក សំស្រ្កឹត ហៅទីនេះថា «សហស្រលិង្គ» (លិង្គ១០០០)។ កន្លែងខ្លះក៏មានឆ្លាក់យោនីជាបល្ល័ង្គភ្ជាប់ជាមួយផង ចម្លាក់ទាំងនេះ រាយនៅបាតស្ទឹង ប្រវែងប្រមាណ ២០០ ម៉ែត្រ នៅតាមច្រាំងនិងនៅលើជញ្ជាំងខ្លះៗផង។ ក្រៅពីនេះមានចម្លាក់ជាច្រើនកនែ្លងមានរូប ព្រះនារាយណ៍ ផ្ទុំកណ្តាលមហាសមុទ្រ នាអន្តរកប្បមួយ។
ទឹកដែលហូរកាត់ព្រមទាំងទទួលមន្តពីចម្លាក់ អស់ ទាំង នេះ ហើយដែលបង្កើតជា ស្ទឹងឬស្សី ហើយបែកមកជា ស្ទឹងពួក និងស្ទឹងសៀមរាប៕

#ក្បាលស្ពាន
#អក្សរសាស្រ្តខ្មែរ

LEAVE A REPLY

Please enter your comment!
Please enter your name here