ពិធីផ្សព្វផ្សាយផែនការគណបក្ស និងប្រកាសក្រុមការងារចុះមូលដ្ឋានស្រុកស្វាយចេក

0
6

បន្ទាយមានជ័យ÷ ព្រឹកថ្ងៃអាទិត្យទី២៧ ខែកញ្ញា ឆ្នាំ២២០២០ គណៈកម្មាធិការគណបក្សស្រុកស្វាយចេក បានរៀបចំពិធីប្រកាសផ្ទេរ តែងតាំងប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាស្រុកស្វាយចេក និងសំណេះសំណាល ផ្សព្វផ្សាយពីគោលការណែនាំរបស់ថ្នាក់កណ្តាលជូនដល់ថ្នាក់មូលដ្ឋានសម្រាប់យកទៅអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ ឯកឧត្តម ខេង ស៊ុម អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងឯកឧត្តម ប្លែក វ៉ារី អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ជាប្រធានគណៈប្រចាំការ ។

យោងសេចក្តីសម្រេច:
~សេចក្តីសម្រេចលេខ០២០/២០សសរ កង/ខបជ ចាត់តាំងភារកិច្ចបន្ថែមជូន លោកសិទ្ធិ ឡោះ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្វាយចេក ជំនួសឯកឧត្តម អាត់ ខែម ដែលត្រូវមកទទួលបន្ទុកស្រុកវិញ។
~សេចក្តីសម្រេចលេខ១១៤/២០ គប.ចត/ខបជ ចាត់តាំងភារកិច្ចជូនលោកស្រី ក្រាម បូល័ក្ខ ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្វាយចេក ៕

LEAVE A REPLY

Please enter your comment!
Please enter your name here