ព្រៃអង់តែននឹងរលាយហិនហោចបាត់អស់ក្លាយជាវាលអង់តែនវិញនៅក្នុងពេលឆាប់ៗ

0
12

===========================

{កំពង់ធំ} ថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២០
សកម្មភាពដឹកជញ្ជូនឈើយ៉ាងក៏ក្រើកចេញពីព្រៃអង់តែន ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដោយមានការឃុបឃិតគ្នាជាប្រព័ន្ធដូច្នេះព្រៃអង់តែននឹងរលាយអស់នៅពេលខាងមុខឆាប់ៗនេះប្រជាពលរដ្ឋបានរិះគន់តៗគ្នាថាតាំងពីដាក់បរិស្ថានមកឈរជើយាមគ្រប់ច្រកក៏ប៉ុន្តែព្រៃអង់តែនមានសកម្មភាពកាប់បំផ្លាញព្រៃឈើនឹងកាប់ធ្វើចម្ការជារៀងរាល់ថ្ងៃ

គ្មានដែលឃើញសមត្ថកិច្ចបរិស្ថានដែលឈរជើងនៅទីនោះបង្ក្រាបទេឃើញតែដឹកចេញមកជារៀងរាល់ថ្ងៃ ក្នុងនោះមានឈ្មោះលោកប៊ូសាគុណនិងលោករ៉ាត់ដែលគេស្គាល់ជាទាហានឈរជើងនៅចំណុចកំពប់អំបិលឬហៅចំណុច 44

ឈរជើងចាំយកលុយឬមួយកាងបទល្មើសដែលដឹកចេញពីព្រៃអង់តែននោះសកម្មភាពនេះមានយូរណាស់មកហើយដែលរួមគំនិតគ្នាបំផ្លាញព្រៃអង់តែនប្រជាពលរដ្ឋដែលស្នេហាលើវិស័យព្រៃឈើនិងធនធានធម្មជាតិសូមសំណូមពរទៅស្ថាប័នពាក់ព័ន្ធទាំងអស់មេត្តាជួយមើលមន្ត្រីទាំងអស់នេះផង

ប្រជាពលរដ្ឋមានការឆ្ងល់សែនឆ្ងល់យ៉ាងម៉េចបរិស្ថាននៅយាមជុំវិញព្រៃអង់តែនបែរជាព្រៃអង់តែនរលាយអស់ប្រែក្លាយជាវាលអង់តែនវិញនៅពេលដែលអ្នកសារព័ត៌មានចុះផ្សាយចង់ឬមិនចង់ថាអ្នកសារព័ត៌មាននោះផ្សាយគ្មានការពិតទៀតជាក់ស្ដែងសូមសរសើរខាងផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មកន្លងមកឃើញមានស្នាដៃបង្ក្រាប់យ៉ាងស្វាហាប់ដែលមន្ត្រីបរិស្ថានបានបើកភ្លើងខៀវឲ្យដឹកចេញមក

LEAVE A REPLY

Please enter your comment!
Please enter your name here