គោយន្តកន្ត្រៃដឹកស្រូវបត់មិនមើលក្រោយត្រូវម៉ូតូបុកចំពេញទំហឹងបណ្តាលឲ្យស្លាប់២នាក់ភ្លាមៗនៅកន្លែងកើតហេតុ

0
9

(បាត់ដំបង)៖តាមសេចក្តីរាយការណ៏ពីសម្ថកិច្ចមានករណីគ្រោះថ្នាក់ចរាចរណ៏មួយរវាងគោយន្តកន្ត្រៃនឹងម៉ូតូកាលពីល្ងាចថ្ងៃទី២៦ខែ កញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៨និង៥០នាទីស្ថិតនៅលើផ្លូវលេខ ៥៧Bត្រង់ចំនុចក្រុទី១១
ភូមិសាំងរាំង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

លោកវរសេនីយ៏ឯក សុខសារិន អធិការនគរបាលស្រុកបវេលបានបញ្ជាក់ប្រាប់ក្រុមការងារពត៌មានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២០ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងគោយន្តកន្រ្តៃយ៍ និងម៉ូតូ ដែលបង្ករឡើងដោយគោយន្តកន្រ្តៃយ៍សណ្ដោងរឺម៉ក់ បើកបរដោយឈ្មោះយ៉ាម រដ្ឋា ភេទប្រុស អាយុ៣៨ ឆ្នាំ មានទីលំនៅភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង (របួសបាក់ជើង) ។ចំណែកអ្នកបើកបរ ម៉ូតូម៉ាកស្គុបពីពណ៍ខ្មៅលេខ១AC ១៦៨០បាត់ដំបងបើកបរដោយឈ្មោះ សារឿត ប្រុសអាយុ ២៦ ឆ្នាំ
នៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

លោកអធិការដដែលបានបន្តឲ្យដឹងបន្ថែមថា បើតាមការពិនិត្យជាក់ស្តែងនឹងសាក្សីដែលបានឃើញហេតុការណ៏មូលហេតុ មកពីអ្នកបើកម៉ូតូបើកលឿនលុះពេលដល់កន្លែងកើតហេតុបានវ៉ាក់អើចាប់ហ្វាំងមិនជាប់រួចក៏បុកជាមួយគោយន្តកន្ត្រៃដែលដឹកស្រូវបត់មិនមើលមុខក្រោយហើយយប់ងងឹតផងនោះទើបបណ្ដាលអោយ (អ្នកជិៈម៉ូតូស្លាប់នៅកន្លែងកើតហេតុ) និងអ្នករួមដំណើរឈ្មោះ ខន ស្រីពេជ្រ ភេទស្រី អាយុ ២៦ឆ្នាំ នៅភូមិ ព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល (ស្លាប់នៅកន្លែងកើតហេតុ)តែម្តង ដោយការបើកបរទិសដៅស្របគ្នា។

បច្ចប្បន្ន៖សម្ថកិច្ចជំនាញនគរបាលស្រុកបវេលកំពុងវាស់វែងធ្វើកំណត់ហេតុ។ចំពោះគោយន្តរួមនឹងម៉ូតូត្រូវបានយកមករក្សាទុកនៅអធិការស្រុកសិនដើម្បីបន្តនីតិវីធីច្បាប់ ចំណែកសពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី។ដោយប៊ុនថេត

LEAVE A REPLY

Please enter your comment!
Please enter your name here