អគ្គីភ័យឆាបឆេះរោងចក្រស្បែក ជើងមានឈ្មោះ វ៉ុលស្កូ អីនធឺណាស់ហ្សូណាល់ តែ ពុំមានបណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតឡើយ ប៉ុន្តែត្រូវអណ្តាតភ្លើងឆាបឆេះខូចខាតអស់ទ្រព្យសម្បត្តិជាច្រើន នៅក្នុងរោងចក្រ

0
10

ភ្នំពេញ);;នៅវេលា1.30នាទី ឈានចូលថ្ងៃ សៅរ៍ ទី26 ខែកញ្ញា ឆ្នាំ2020 មានករណីអគ្គីភ័យឆាបឆេះរោងចក្រផលិតស្បែកជើងមួយកន្លែង ស្ថិតនៅក្នុងភូមិ ត្រពាំងពោធិ៍សង្កាត់ចោមចៅ3 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ តាមប្រភព័ត៌មានបឋម ពីប្រជាពលរដ្ឋនៅទីកន្លែងកើតហេតុបានឲ្យដឹងថា អគ្គីភ័យឆាបឆេះរោងចក្រស្បែក
ជើងមានឈ្មោះ វ៉ុលស្កូ អីនធឺណាស់ហ្សូណាល់ ដែលមានទីតាំងដូចខាងលើនេះ បណ្តាលមកពីទុស្សេ ខ្សែភ្លើងចេញពីអាគារតុកាត់ ទើបបណ្តាលឲ្យឆេះរាលដាលស្ទើរខ្ទេចអស់រោងចក្រទាំងស្រុង ។ នៅក្នុងហេតុការណ៍នោះដែរ ឃើញមានការអន្តរាគមន៍ពន្លត់អគ្គីភ័យ ដោយមានការដឹក
នាំកម្លាំងចម្រុះ ហើយត្រូវចំណាយទឹកបាញ់ពន្លត់អគ្គីភ័យ អស់ប្រហែលជា 30ឡាន ទើបមានសភាពថមថយនៃការឆេះទៅវិញ ។ ចំពោះការឆាបឆេះរោងចក្រវ៉ុលស្កូនេះ ពុំមានបណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតឡើយ ប៉ុន្តែត្រូវអណ្តាតភ្លើងឆាបឆេះខូចខាតអស់ទ្រព្យសម្បត្តិជាច្រើន រោងចក្រស្បែកជើងនោះ មានថៅកែជាជនជាតិចិន ដែលជួលរោង
ចក្រពីឈ្មោះ តាថាវ ជាជនជាតិខ្មែរ ។
យ៉ាងណាមិញ ចំពោះការខូចខាតទ្រព្យសម្បត្តិ អស់ប៉ុន្មាន ក៏មិនទាន់មានព័ត៌មានលម្អិតណាមួយពីការឆេះរោងចក្រ វ៉ុលស្កូ អិនធឺណាស់ហ្សូណាល់នោះដែរ ។

LEAVE A REPLY

Please enter your comment!
Please enter your name here