ក្រុមការងាររាជរដ្ឋាភិបាលផ្សព្វផ្សាយនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងដំណើរការត្រៀមរៀបចំការបោះឆ្នោតដល់មន្រ្តីមូលដ្ឋានខេត្តព្រះសីហនុ…

0
6

ព្រះសីហនុ)::ពិធីផ្សព្វផ្សាយស្តីពីនីតិវិធី នៃការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោត និងដំណើរការរៀបចំការបោះឆ្នោត បានរៀបចំឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត គណៈអភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃខេត្តព្រះសីហនុ។
ពិធីផ្សព្វផ្សាយស្តីពីនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោត និងដំណើរការរៀបចំការបោះឆ្នោត នៅខេត្តព្រះសីហនុ បានប្រព្រឹត្តទៅ ដោយមានបទបង្ហាញពីវាគ្មិនសំខាន់ៗ អញ្ជើញមកពីក្រសួង ស្ថាប័នជំនាញ លើប្រធានបទសំខាន់ៗដូចជាៈ គណៈកម្មាធិការរៀបចំការបោះឆ្នោត(គ.ជ.ប) ជាស្នូលប្រជាធិបតេយ្យ គោលការណ៍ទូទៅសម្រាប់ពិនិត្យការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោត ការចែករំលែកបទពិសោធន៍ទាក់ទងនឹងការងារបោះឆ្នោត និងទិសដៅការងារសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។
ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា “វេទិកាដែលរៀបចំឡើងនៅពេលនេះ មានសារៈសំខាន់ សម្រាប់មន្រ្តីតាមមូលដ្ឋានខេត្តព្រះសីហនុ ស្វែងយល់កាន់តែច្បាស់អំពីនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោត និងដំណើរការរៀបចំការបោះឆ្នោត ដែលការបោះឆ្នោតនេះបញ្ជាក់ពីការគាំទ្ររបស់ប្រជាពលរដ្ធ ចំពោះគណបក្សនយោបាយ និងការគាំទ្ររបស់រាជរដ្ឋាភិបាល ជាពិសេសនៅក្នុងការត្រៀមចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភាឆ្នាំ២០២៣ ។
ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានក្រុមការងារ បានបញ្ជាក់ពីប្រវត្តិនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមការបោះឆ្នោត និងទទួលបានជ័យជំនះរហូតមក ព្រមទាំងមានការបង្រួបបង្រួមជាតិ ការទទួលយករបបសេរីនិយមពហុបក្សអាស្រ័យរដ្ឋធម្មនុញ្ញ ការបញ្ចប់សង្គ្រាម និងនាំនូវសន្តិភាព ជូនប្រទេសកម្ពុជា ដែលមិនធ្លាប់មានរយៈពេល៥០0ឆ្នាំកន្លងមក…៕

LEAVE A REPLY

Please enter your comment!
Please enter your name here